លោក មា​ជ សុវណ្ណារ៉ា និង​ភរិយា​រងរបួស​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ខេត្តពោធិ៍សាត់
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 11 June, 2015 ក+ ក-

​ពោធិសាត់​៖ លោក មា​ជ សុវណ្ណារ៉ា សមាជិក​គណបក្ស​សង្គ្រោះ​ជាតិ និង​ភរិយា​របស់លោក​បានរ​ងរ​បួស​ក្នុង​ឧប្បត្តិហេតុ​គ្រោះថ្នាក់​ចរាចរណ៍​នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៥ ស្ថិតក្នុង​ភូមិ​កំពង់​លើ ឃុំ​ក្បាល​ត្រាច ស្រុក​ក្រគរ ខេត្តពោធិ៍សាត់ នៅ​ម៉ោង ២ និង​៤៥​នាទី​រសៀល​ថ្ងៃទី​១១ ខែមិថុនា ឆ្នាំ​២០១៥​នេះ​។

​នគរបាល​ខេត្តពោធិ៍សាត់​បាន​ឲ្យ​ដឹងថា លោក មា​ជ សុវណ្ណារ៉ា និង​ភរិយា កំពុង​សង្គ្រោះ​នៅក្នុង​មន្ទីរពេទ្យ​ខេត្តពោធិ៍សាត់ ។​

​មន្ត្រីនគរបាល​បញ្ជាក់​ថា នៅវេលា​ម៉ោង​កើតហេតុ លោក មា​ជ សុវណ្ណារ៉ា និង​ភរិយា​បាន​ជិះ​រថយន្ត​ម៉ាក ឡង់​គ្រី​ស័​រ ពាក់​ស្លក​លេខ ប​.​មានជ័យ 2A:5531 ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ ៥ ក្នុង​ទឹកដី​ខេត្តពោធិសាត់ ។​លុះ​មកដល់​ចំណុចកើតហេតុ​បាន​បុក​គ្នា​ពេញទំហឹង​ជាមួយនឹង​រថយន្ត​មួយគ្រឿង​ទៀត​ដែល​រត់​បញ្ច្រាសទិស​គ្នា​ម៉ាក LUXIS 330 ពាក់​ស្លាក​លេខ សៀមរាប 2A.8290 បណ្តាល​ឲ្យ លោក មា​ជ សុវណ្ណារ៉ា និង​ភរិយា ព្រមទាំង​អ្នករួមដំណើរ​ពីរ​នាក់​ទៀត បាន​រងរបួស​ស្រាល់ និង​ធ្ងន់​។​

​ប្រភព​បន្តថា ជនរងគ្រោះ​រួមមាន​៖ លោក មា​ជ សុវណ្ណារ៉ា រងរបួស​ស្រាល​, អ្នកស្រី ចាន់ សុមាលី អាយុ ៣៤​ឆ្នាំ ភរិយា​លោក មា​ជ សុវណ្ណារ៉ា រងរបួស​ធ្ងន់​, លោក ប៉ិន តុលា អាយុ ២៨​ឆ្នាំ រងរបួស​ស្រាល និង លោក ឈឹម ចាន់​ទ្រី រងរបួស​ស្រាល​។​

ក្រោយ​កើតហេតុ​ជនរងគ្រោះ​ទាំងអស់ ត្រូវបាន​យកទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ខេត្តពោធិ៍សាត់​។ ដោយឡែក​ភា គី​ម្ខាង​ទៀត បាន​រត់គេចខ្លួន​បាត់​ហើយ​៕

hjkm

jhgty

lkiu