កម្ពុជា-ចិនចុះហត្ថលេខាលើកិច្ចព្រមព្រៀងសំខាន់ៗចំនួន៣ នៅទីក្រុងប៉េកាំង
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 27 April, 2019 ក+ ក-

ក្រុងប៉េកាំង ៖ ឯកសារនៃកិច្ចព្រមព្រៀងសំខាន់ៗចំនួនបី ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការ ត្រូវបាន ចុះហត្ថលេខាជាផ្លូវការរវាងធនាគារកណ្តាលចិន និងរដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញាវត្ថុកម្ពុជា ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា បាន អញ្ជើញធ្វើជាសាក្សីនៃពិធីចុះហត្ថលេខានេះ ដែលរួមមានឯកសារកិច្ចព្រមព្រៀងសំខាន់ៗចំនួន៣ ក្នុងការធ្វើកិច្ចសហប្រតិបត្តិការរវាងធនាគារកណ្តាលចិន ជាមួយនិងរាជរដ្ឋាភិបាលកម្ពុជា ដែលចុះ ហត្ថលេខារវាងឯកឧត្តមអគ្គបណ្ឌិតសភា ចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តី ក្រសួងសេដ្ឋកិច្ច និងហិរញ្ញាវត្ថុ ឯកឧត្តម ថោង ខុន រដ្ឋមន្រ្តីក្រសួងទេស ចរណ៍ លោកឧកញ៉ា ពង់ ឃាវសែ ប្រធានធនាគារកាណាឌីយ៉ា ជាមួយ និងតំណាងជាន់ខ្ពស់របស់ធនាគារកណ្តាលចិន។

សូមជម្រាបថា ព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាមានិតចិន បានភ្ជាប់ទំនាក់ទំនងការ ទូតជាមួយគ្នានៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ១៩៥៨។ នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១០ កិច្ចសហប្រតិបត្តិ ការ ទ្វេភាគីកម្ពុជា ចិន ត្រូវបានដំឡើងងទៅជាកិច្ច សហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្រ្ត គ្រប់ ជ្រុងជ្រោយ។ នៅឆ្នាំ២០១៨ កម្ពុជា និងចិន បានរៀបចំនូវសកម្មភាពយ៉ាងអធឹកអធមអបអរសាទរ ខួប ៦០ឆ្នាំ នៃការបង្កើតទំនាក់ទំនងការទូត ដែលរួមមាន ទី១ ការផ្លាស់ប្តូរលិខិតជូនពររវាងថ្នាក់ ដឹកនាំកំពូល ទី២ ពិធីជប់លៀងនៅស្ថានទូតចិន ក្នុងប្រទេសកម្ពុជា ដែលមានការអញ្ជើញចូលរួមពី សម្តេចតេជោនាយករដ្ឋមន្រ្តី និងសម្តេចកិត្តិ ព្រឹទ្ធបណ្ឌិត ឯកឧត្តម វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋ មន្រ្តី ការបរទេសចិន ទី៣ ការសម្តែងសិល្បៈ និងទី៤ ការផ្លាស់ប្តូរទស្សនកិច្ច ពីថ្នាក់ដឹកនាំកំពូល នៃប្រទេសទាំងពីរ កម្ពុជា ចិន៕