រឹបអូស​ម៉ូតូ​ល្មើសចំនួន​១០២​គ្រឿង​ពី​ទីតាំង​ជួសជុល និង​បញ្ចាំ​ខុស ច្បាប់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 12 June, 2015 ក+ ក-

​ភ្នំពេញ​៖សមត្ថកិច្ច​ចម្រុះ​ចំនួន​២​ខណ្ឌ បាន​ចុះ​ឆែកឆេរ​ទីតាំង​ជួសជុល និង​បញ្ចាំ​ម៉ូតូ​ខុសច្បាប់​មួយកន្លែង ហើយ​រឹបអូស​បាន​ម៉ូតូ​ដែលមាន​ស៊េរី​ជាច្រើន​ប្រភេទ​ខុសគ្នា និង​គ្មាន​ឯ​ក​សារ​ត្រឹមត្រូវ​ចំនួន​១០២​គ្រឿង ដែល​សង្ស័យថា​ក្នុងចំណោម​នោះ មាន​ម៉ូតូ​ខ្លះ​ជា​ផល​ចោរកម្ម​។​

​នៅ​រសៀល​ថ្ងៃទី​១២ ខែមិថុនា ឆ្នាំ​២០១៥ នេះ សមត្ថកិច្ច​ចម្រុះ​ចំនួន​២​ខណ្ឌ​គឺ​ខណ្ឌដង្កោ និង​ខណ្ឌ​ពោធិ​សែន​ជ័យ អមដោយ​ព្រះរាជអាជ្ញារង​សាលាដំបូង​រាជធានី​ភ្នំពេញ​ផង​នោះ បាន​ចុះទៅ​ឆែកឆេរ​ទីតាំង​ជួសជុល និង​ទទួល​បញ្ចាំ​មួយកន្លែង ស្ថិតនៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៣ ក្នុងភូមិ​ទួ​កឹស សង្កាត់​ភ្លើង​ឆេះ​រទេះ ខណ្ឌ​ពោធិ​សែន​ជ័យ​។​ប្រតិបត្តិការ​នេះ សមត្ថកិច្ច​បាន​រកឃើញ​ម៉ូតូ​ចំនួន​១០២​គ្រឿង​ប្រភេទ​ខុសៗ​គ្នា​ដែល​គ្មាន​ឯក​សារ​ត្រឹមត្រូវ​។​

​មន្ត្រីនគរបាល​មួយរូប​បាន​ប្រាប់​ឲ្យ​ដឹងថា ការចុះ​បង្ក្រាប​ភ្លាមៗ​ខាងលើនេះ បន្ទាប់ពី​ទទួល​បណ្តឹង​របស់​ប្រជាពលរដ្ឋ​ដែល​បាន​បាត់​ម៉ូតូ​មួយគ្រឿង​នៅវេលា​ម៉ោង​១០​យប់​ថ្ងៃទី​១១ ខែ មិថុនា នៅ​ចំណុច​សង្កាត់​ព្រៃ​វេ​ង ខណ្ឌដង្កោ ហើយ​សមត្ថកិច្ច​បាន​ចុះ​ស្រាវជ្រាវ​រកឃើញ​ម៉ូតូ​នោះ​នៅក្នុង​ទីតាំង​ដូចខាងលើ​។​

​ប្រភព​បន្តថា បុរស​ជា​ម្ចាស់​ទីតាំង​ឈ្មោះ ម៉េង ស៊ា អាយុ ៤៤​ឆ្នាំ ត្រូវ​សមត្ថកិច្ច​នាំខ្លួន​ទៅកាន់​អធិការដ្ឋាន​នគរបាល​ខណ្ឌដង្កោ​ដើម្បី​សាកសួរ​ និងធ្វើ​កំណត់ហេតុ​បំពេញ​សំណុំ​ឯ​ក​សារ​បញ្ជូនទៅ​តុលាការ ក្នុងករណី​ដែល​រកឃើញថា ជាទី​តាំង​ទទួលផល​ចោរកម្ម​។​

​គួរ​លើកឡើង​ផងដែរ​ថា មធ្យោបាយ​ធ្វើដំណើរ​គ្រប់​ប្រភេទ​ដែល​ត្រូវ​ចោរលួច ប្លន់​បាន​ពី​គ្រប់ទិសទី តែង​តែយកទៅលក់ ឬ​បញ្ចាំ​ក្នុង​តម្លៃថោកៗ​នៅ​ទីតាំង​ដូចខាងលើ​។​បើ​ម៉ូតូ​គ្មាន​é​ក​សារ​ត្រឹមត្រូវ​ទេ អ្នកទទួល​ទិញ​នឹង​បញ្ចុះតម្លៃ​ថោ​ក រួច​គេ​យកទៅកាប់សាច់​ដោះដូរ​គ្រឿង​ពី​ម៉ូតូ​មួយ​ទៅ​ម៉ូតូ​មួយទៀត​ត្រឡប់​ចុះឡើង​ដើម្បី​កុំ​ឲ្យ​ម្ចាស់​ដើម​មើល​ស្គាល់​។​ទីតាំង​របៀបនេះ គេ​ហៅថា ឡ ៕ ដោយ៖សានkmnj

kijuy

plomi