សកម្មជន​ស្នើ​ដក​លោក ​គង់ សភា កូនប្រុស​លោក គង់ គាំ​ ចេញពី​អនុ ប្រធាន​ក្រុមការងារ​បក្ស​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 14 June, 2015 ក+ ក-

​ភ្នំពេញ​៖ កូនប្រុស​របស់លោក គង់ គាំ ឈ្មោះ គង់ សភា   ជា​តំណាងរាស្ត្រ និង​ជា​អនុប្រធាន​ក្រុមការងារ​គណបក្ស​សង្គ្រោះ​ជាតិ​ប្រចាំ​ខេត្តស្វាយរៀង កាលពី​ម៉ោង​១០:៣០​នាទី ព្រឹក​ថ្ងៃទី​១៣ មិថុនា ត្រូវ​សកម្មជន​ក្នុង​ខេត្ត​នេះ​ប្រមាណ​១០​នាក់ បាន​ឡើងមក​ជួបជុំ​នៅ​ទីស្នាក់ការ​កណ្តាល​របស់​គណបក្ស​ក្នុង​រាជធានី​ភ្នំពេញ ដើម្បី​ដាក់​ញ្ញ​តិ​តវ៉ា​ជូន​លោក​សម រង្ស៊ី និង​លោក​កឹម សុខា ស្នើ​ដកចេញ​ពី​អនុប្រធាន​ក្រុមការងារ​ប្រចាំខេត្ត​ស្វាយរៀង​។​

​លោក សំ រតនា តំណាង​ក្រុម​អ្នក​មក​តវ៉ា​បាន​បញ្ជាក់ថា មូលហេតុ​នៃ​ការតវ៉ា​ដក​លោក គង់ សភា ចេញពី​អនុប្រធាន​ក្រុមការងារ​គណបក្ស​សង្គ្រោះ​ជាតិ ប្រចាំខេត្ត​ស្វាយរៀង​នេះ ព្រោះ​លោក គង់ សភា បានរៀបចំ​បញ្ជី​បេក្ខជន​សម្រាប់​ក្រុមការងារ​ថ្នាក់​ខេត្ត ដាក់​តែ​បក្ខពួក និង​អ្នក​អែបអប​ខ្លួន​ដោយ​គ្មាន​ការប្រជុំ​សម្រេច​ឲ្យ​ទូលំទូលាយ​តាមបែប​ប្រជា​ធិ​តេ​យ្យ​នោះទេ​។​

លោក សំ រតនា សមាជិក​ប្រតិបត្តិ​គណបក្ស​សង្គ្រោះ​ជាតិ ខេត្តស្វាយរៀង បាន​ឲ្យ​ដឹងថា ញ្ញ​តិ​តវ៉ា​នោះ ត្រូវបាន​ប្រគល់ជូន​លោក​យឹម សុវណ្ណ អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ ហើយ​លោក​យឹម សុវណ្ណ សន្យាថា នឹង​ជូនទៅ​កាន់​លោក​សម រង្ស៊ី និង​លោក​កឹម សុខា ប្រធាន​និង​អនុប្រធាន​គណបក្ស ដើម្បី​ប្រជុំ​ដោះស្រាយ​លើ​បញ្ហា​នេះ​។ បន្ទាប់ពី បាន​ចូលជួប​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ ពិភាក្សា​លើ​ការតវ៉ា​នោះ​រួចមក សកម្មជន​គណបក្ស​ស​ង្គ្រោះ​ជាតិ ខេត្តស្វាយរៀង​បាន​វិល​ត្រលប់​ទៅផ្ទះ​វិញ នៅ​រសៀល​ថ្ងៃទី​១៣​មិថុនា​។​

​គួររំលឹកថា កន្លងមក​ថ្មីៗ​នេះ សកម្មជន​គណបក្ស​ស​ង្គ្រោះ​ជាតិ​នៅ​ខេត្តកំពត ក៏បាន​ស្នើ​ឲ្យ​ដក​លោក​តំណាងរាស្ដោយ៖ត្រ ជា ប៉ូច ចេញពី​ប្រធាន​ក្រុមការងារ​គណបក្ស​សង្គ្រោះ​ជាតិ ខេត្តកំពត​ផងដែរ​៕ ដោយ៖ខេមាgbhgg

​លោក គង់ សភា អនុប្រធាន​ក្រុមការងារ​គណបក្ស​សង្គ្រោះ​ជាតិ ប្រចាំខេត្ត​ស្វាយរៀង​