ក្រសួងមហាផ្ទៃ ចាត់ទុក​អត្ថបទ​របស់​Human Rights Watc មាន​ចេតនា​មួលបង្កាច់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 14 June, 2015 ក+ ក-

​ភ្នំពេញ​៖ ក្រសួងមហាផ្ទៃ កាលពី​ថ្ងៃទី​១៣ មិថុនា បានចេញ​លិខិត​មួយច្បាប់​ជម្រាបជូន​លោក Brad Adams នាយក​អង្គការ Human Right Watch ប្រចាំ​តំបន់​អាស៊ី​ទាក់ទង​ទៅនឹង​អត្ថបទ​របស់​អង្គការ Human Right Watch ក្រោម​ចំណងជើង​ថា “Cambodia: Chea Sim Death Shows Failings of Khmer Rouge Court” “​មរណភាព​របស់លោក ជា ស៊ីម គឺជា​បរាជ័យ​ដ៏​ធំ​របស់​សាលាក្តី​ខ្មែរក្រហម​” ចុះផ្សាយ​ថ្ងៃទី​០៨ ខែ មិថុនា ឆ្នាំ​២០១៥ នៅលើ​គេហទំព័រ Human Right Watch ។​

​លោក ខៀវ សុភ័គ អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ បាន​ចាត់ទុកថា​អត្ថបទ​ដែល​ចុះផ្សាយ​ក្នុង​គេហទំព័រ Human Rights Watch ដោយ​លើកឡើង​ពី​មរណភាព​របស់​សម្តេច ជា ស៊ីម ក្នុង​ចេតនា​មួលបង្កាច់ និង​បង្កប់​នូវ​គំនុំគុំកួន​បុគ្គល​មកលើ​ថ្នាក់ដឹកនាំ​កំពូល​នៃ​ប្រទេស​កម្ពុជា​។​

​លិខិត​របស់​ក្រសួងមហាផ្ទៃ ដែល​ជម្រាបជូន​លោកនាយក​អង្គការ Human Right Watch មាន​ខ្លឺ​ម​សារ​ដូចខាងក្រោម ៖poikjm