សាលក្រម​សំណុំរឿង​ឪពុកម្តាយ ថោង សារ៉ាត់ នឹង​ប្រកាស​នៅ​រសៀល​នេះ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 15 June, 2015 ក+ ក-

​ភ្នំពេញ​៖ ជនជាប់ចោទ​ឪពុកម្តាយ ឧកញ៉ា ថោង សារ៉ាត់ នៅ​រសៀល​ថ្ងៃទី​១៥ ខែមិថុនា ឆ្នាំ​២០១៥​នេះ សាលាដំបូង​រាជធានី​ភ្នំពេញ​នឹង​បើកសវនាការ​ប្រកាស​សាលក្រម​ក្នុង​សំណុំរឿង “​កាន់កាប់​អាវុធ​ដោយ​គ្មាន​ការអនុញ្ញាត​” និង​បទ “​ប្រើប្រាស់ និង​រក្សាទុក​អាវុធ​ខុសច្បាប់​”​។​

កន្លងមក ឪពុកម្តាយ​ជនជាប់ចោទ ថោង សារ៉ាត់ ឈ្មោះ ថោង ចំរើន និង​ជនជាប់ចោទ កែវ សារី ត្រូវបាន​ចៅក្រម​សាលាដំបូង​រាជធានី ភ្នំពេញ អនុញ្ញាត​ឲ្យ​នៅក្រៅ​ឃុំ​បណ្តោះអាសន្ន ម្តង​រួចមកហើយ ប៉ុន្តែ​សមត្ថកិច្ច នគរបាល​រាជធានី​ភ្នំពេញ បាន​ឃាត់ខ្លួន​នាំមក​កាន់​សាលាដំបូង​រាជធានី ចាត់ការ​បន្ត តាម​នីតិវិធី បន្ទាប់ពី​ជនជាប់ចោទ បាន​ព្យាយាម​គេចវេះ​បម្រុង​ឆ្លងទៅ ប្រទេស​វៀតណាម ក្នុង​លេស​ថា ទៅពិនិត្យ​ព្យាបាល​ជំងឺ ផ្ទុយ​នឹង​ច្បាប់ ។​

ជនជាប់ចោទ​ជា​គ្រួសារ​អ្នកមាន​ទ្រព្យសម្បត្តិ​ទាំងបី​នាក់ ត្រូវបាន​ចោទប្រកាន់​ពីបទ​កាន់កាប់​និង​រក្សា​អាវុធ​ខុសច្បាប់ ដែល​ត្រូវបាន​ចាប់ខ្លួន​ក្នុងអំឡុង​ចុងឆ្នាំ​២០១៤​បន្ទាប់ពី​មាន​ឃាតកម្ម​លើ ឧកញ៉ា​អ៊ឹង ម៉េង​ជឺ ហើយ​នៅ​រសៀល​នេះ​តុលាការ​ភ្នំពេញ​នឹង​ប្រកាស​សាលក្រម​ក្នុង​សំណុំរឿង​ដូ​ប​ខាងលើ​៕ ខេ​hbgyt