តុលាការ​អាហ្វ្រិក​ខាងត្បូង ចេញ​ដីកា​ឃាត់ខ្លួន​ប្រធានាធិបតី​ស៊ូដង់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 15 June, 2015 ក+ ក-

អាហ្វ្រិក​៖ឆ្លៀតឱកាស​ដែល​លោក​ប្រធា នាធិបតី​ស៊ូដង់ ធ្វើដំណើរ​ទៅ​ចូលរួម​ប្រជុំ​កំពូល​សហភាព​អាហ្វ្រិក នៅក្នុង​ប្រទេស​អាហ្វ្រិក​ខាងត្បូង តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ បានស្នើ​ឲ្យ​ប្រទេស​នេះ ធ្វើការ​ចាប់ខ្លួន ប្រធានាធិបតី​ស៊ូដង់ ទៅតាម​ដីកាចាប់ខ្លួន ដែល​បានចេញ​កាលពី​ឆ្នាំ​២០១០​។

​តាម​ការផ្សាយ​របស់ RFA បាន​ឲ្យ​ដឹ​ថា នៅ​ថ្ងៃអាទិត្យ​ទី​១៤ មិថុនា​នេះដែរ តុលាការ​របស់​អាហ្វ្រិក​ខាងត្បូង មួយ បានចេញ​សាលដីកា បង្គាប់​ឲ្យ​អាជ្ញាធរ ឃាត់ខ្លួន​ប្រធាន​ធិបតី​ស៊ូដង់ ជា​បណ្តោះអាសន្ន​សិន ដើម្បី​រង់ចាំ​ការសម្រេច​របស់​តុលាការ​ខ​ណះ​លោក​ប្រធានាធិបតី​រូបនេះ​ទៅ​ចូលរួម​ប្រជុំ​កំពូល​សហភាព​អាហ្វ្រិក នៅក្នុង​ប្រទេស​អាហ្វ្រិក​ខាងត្បូង​។​

​បើ​ទោះ បី​ជា​រដ្ឋាភិបាល​អាហ្វ្រិក​ខាងត្បូង ខិតខំ​បិទបាំង​យ៉ាងណាក៏ដោយ ការពិត​គឺថា លោក អូ​មា អាល់ បា​ឆៀ​រ ប្រធានាធិបតី​ស៊ូដង់ ពិត​ជាមាន​វត្តមាន នៅក្នុង​ការបើក​កិច្ចប្រជុំ​កំពូល​សហភាព​អាហ្វ្រិក​ពិតប្រាកដ​មែន ព្រោះ មាន ថតរូប ឈរ​ជុំគ្នា នៅ​ជួរ​ខាងមុខ​គេ ញញឹម​ស្ញេញ ដោយ​ឥត​ខ្មាស ឥត​ញញើត​នរណា​ទាំងអស់​។​
​គូរ​រំលឹកថា តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ បានធ្វើ​លិខិត​មួយ កាលពី​ថ្ងៃទី ២៨​ឧសភា ផ្ញើរ​ទៅ​អាហ្វ្រិក​ខាងត្បូង ដើម្បី​ទាមទារ​ឲ្យ​ប្រទេស​នេះ គោរព​ករណីយកិច្ចរ​បស់​ខ្លួន និង​ធ្វើការ​ចាប់ខ្លួន​ប្រធានាធិបតី​ស៊ូដង់ ទៅតាម​ដីកាចាប់ខ្លួន ដែល តុលាការ​នេះ បានចេញ​កាលពី​ឆ្នាំ​២០០៩ និង ២០១០​។ លោក អូ​ម៉ា អាល់ បា​ឆៀ​រ ប្រធានាធិបតី​ស៊ូដង់ កាន់អំណាច ២៥​ឆ្នាំ​មកហើយ ត្រូវបាន​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ ក្រុងឡាអេ ចោទថា​ជា​អ្នក​នៅ​ពីក្រោយ​ការសម្លាប់​រង្គាល ប្រល័យពូជសាសន៍ លើ​ប្រជាជន​ចំនួន ៣​សែន​នាក់ នៅ​តំបន់​ដាក​ហ្វួ​រ ក្នុង​រវាង​ឆ្នាំ​២០០៣​។​

​នៅ​ថ្ងៃអាទិត្យ ម្សិលមិញ ទន្ទឹម​ពេលដែល​គេ​កំពុង​ចាំមើល ថា​តើ​អាហ្វ្រិក​ខាងត្បូង នឹង​ចាប់ ប្រធានាធិបតី​ស៊ូដង់​ដែររឺទេ មាន​អង្គការក្រៅរដ្ឋាភិបាល​មួយ បាន ប្តឹងទៅ​តុលាការ​អាហ្វ្រិក​ខាងត្បូង​។ ភ្លាមៗ​នោះ តុលាការ​បានចេញ​សេចក្តី​បង្គាប់ ដល់​អាជ្ញាធរ​អាហ្វ្រិក​ខាងត្បូង ថា​ត្រូវ​ហាមឃាត់​លោក ប្រ​ធានា​ធិ​តី​ស៊ូដង់ មិន​ឲ្យ​ចេញ​ទៅណា​ទាំងអស់ ដើម្បី​រងចាំ​ការសម្រេច​របស់​តុលាការ​។​

​ទោះបីជា​យ៉ាងណាក៏ដោយ គេ​មិនសូវ​ជា​សង្ឃឹម​ទេ​ថា អាជ្ញាធរ​អាហ្វ្រិក ខាងត្បូង និង​ធ្វើតាម ការបង្គាប់​នេះ​ទេ ដោយសារ​ក្នុងនាម​ជា​ប្រទេស​ម្ចាស់ផ្ទះ អាហ្វ្រិក ខាងត្បូង បាន​សន្យា​ធានា​អភ័យ​ឯក​សិទ្ធ ដល់​ថ្នាក់ដឹកនាំ​អាហ្វ្រិក​ទាំងអស់ ដែល​បាន​ចូលរួម​កិច្ចប្រជុំ​កំពូល​នេះ​។​

RFA បន្តថា ដោយ​ឡែ លោក​ចៅក្រម​អាហ្វ្រិក​ខាងត្បូង ឈ្មោះ ហាន់ ហ្វា​ប្រ៊ី​ស្យុ​ស ដែល​បានចេញ​សេចក្តី​បង្គាប់​ឲ្យ​ឃាត់ខ្លួន លោក អូ​ម៉ា អាល់ បា​ឆៀ​រ​បណ្តោះអាសន្ន បាន​មានប្រសាសន៍ថា បើសិនជា​អាជ្ញាធរ​អា​ហ្រិ្វ​ក​ខាងត្បូង បណ្តោយ​ឲ្យ​របូត ប្រធានាធិបតី​ស៊ូដង់ អាហ្វ្រិក​ខាងត្បូង​នឹងត្រូវ​អាម៉ាសមុខ ហើយ​ទទួលខុសត្រូវ​លើ​ឆាក​អន្តរជាតិ​។ យ៉ាងណាក៏ដោយ អ្នកនាំពាក្យ​រដ្ឋាភិបាល​ស៊ូដង់ បាន​បញ្ជាក់ថា ទោះ​មានរឿង​អ្វី​ក៏ដោយ លោក​ប្រធានាធិបតី​ស៊ូដង់ នឹង​ចាក​ចេញពី​អាហ្វ្រិក​ខាងត្បូង ត្រឡប់​ចូល​ស្រុក​វិញ នៅពេល​ប្រជុំ​ចប់​៕mklpou

​ប្រធានាធិបតី ស៊ូដង់ អូ​ម៉ា អាល់ បា​ឆៀ​រ សើច​ស្ញេញ​ទៅកាន់​ប្រធានាធិបតី​ហ្ស៊ី​ម​បា​វ៉េ នៅពេល​រៀប​ថតរូប​ជុំគ្នា​នៅ​ថ្ងៃ ១៤ មិថុនា ២០១៥ REUTERS