អតីត​នាយក​អង្គការ IMF រួច​ផុតពី​ការចោទប្រកាន់​រឿងអាស្រូវ​ផ្លូវភេទ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 15 June, 2015 ក+ ក-

​លោក ដូ​មី​នី​ក ស្ត្រោ​ស​ខាន់ (Domi nique Strauss-Kahn) អតីត​នាយក​អង្គការ​មូលនិធិ​អន្តរជាតិ (IMF) និង​ជា​អ្នកនយោបាយ ដែល​គេ​រំពឹងថា​នឹង​ក្លាយជា​ប្រធានាធិបតី​បារាំង​ផង​នោះ បាន​រួច​ផុតពី​ការចោទប្រកាន់​ពី​រឿងអាស្រូវ​ផ្លូវភេទ​ហើយ ។​

​លោក ស្ត្រោ​ស​ខាន់ បាន​រង​នូវ​ការចោទប្រកាន់ និង​ការតស៊ូ​ក្តី​ពី​ការសប្បាយ​ផ្លូវភេទ​ជា​ក្រុម ជា​បន្តបន្ទាប់​តាំងពី​ឆ្នាំ​២០០៨ និង​២០១១ និង​បាន​ប្រឈម​ជាមួយនឹង​ការជាប់​ពន្ធនាគារ​រយៈ​ពេល ១០​ឆ្នាំ ។​

​ទោះជា​យ៉ាងណាក៏ដោយ លោក​បាន​សារភាពថា រឿង​ដែល​គេ​ចោទប្រកាន់​គឺជា​រឿង​ពិត ប៉ុន្តែ​លោក​បាន​បដិសេធ​រឿង​បង់ប្រាក់​ឲ្យ​ពួកគេ​ព្រោះ​ជាការ​ស្ម័គ្រចិត្ត​របស់​ស្ត្រី​ទាំងនោះ​។​

​ដោយសារតែ​រឿងក្តី​នេះ វា​បានបញ្ចប់​អាជីព​នយោបាយ​របស់លោក និង​បាន​បំផ្លាញ​ចំណងអាពាហ៍ពិពាហ៍​២០​ឆ្នាំ​របស់លោក​ថែម​ទៀតផង ។​

​នៅមុន​ពេល​មាន​ករណី​ចោទប្រកាន់​នេះ លោក ស្ត្រោ​ស​ខាន់ ធ្លាប់មាន​រឿងអាស្រូវ​ផ្លូវភេទ​ជាច្រើនរហូត​របូត​បាត់​ដំណែង ខ​ណៈអាជ្ញាធរ​អាមេរិក​ចាប់ខ្លួន​នៅ​ញូវយ៉ក ពេលដែល​លោក​នៅ​ជានា​យកអង្គការ IMF ពីបទ​ប្រព្រឹត្ត​ផ្លូវភេទ​ខុសច្បាប់​ផងដែរ ៕zxcgf

​​លោក ដូ​មី​នី​ក ស្ត្រោ​ស​ខាន់ (Dominique Strauss-Kahn) អតីត​នាយក​អង្គការ​មូលនិធិ​អន្តរជាតិ (IMF)