ស្រវឹងស្រាខ្លាំងបើករថយន្តកាមរីបាឡែន បុកគូទរថយន្តកុងទីន័រផ្ទុះឆេះខ្ទេចទាំងស្រុង Video)
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 27 May, 2019 ក+ ក-

ភ្នំពេញ ៖ បុរសម្នាក់សង្ស័យស្រវឹងស្រាខ្លាំង បើករថយន្តកាមរីបាឡែន មួយគ្រឿងលឿនដូចហោះមិនប្រុងប្រយត្ន័ជ្រុលទៅបុកគូទរថយន្តកុងទីន័រពីក្រោយពេញទំហឹងបណ្ដាលឲ្យខូចផ្នែកខាងមុខរួចឆ្លងចរន្តភ្លើងឆេះសន្ធោសន្ធៅឡើង ចំណែករថយន្តកុងតឺន័រ បើកបន្តទៅមុខបាត់។

ហេតុការណ៍គួរឲ្យរន្ធត់នេះបានបង្កការភ្ញាក់ផ្អើលកាលវេលាម៉ោង១ រំលងអធ្រាត្រ ឈានចូលថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៩ នៅ ត្រង់ចំណុច លើស្ពានមុនីវង្សចាស់ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

ប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញ រថយន្តកាមរីបាឡែនពណ៌សពាក់ស្លាក លេខ ភ្នំពេញ2AM-0830បើកបរដោយបុរសម្នាក់ សង្ស័យស្រវឹងស្រាធ្លាក់ភ្នែក ធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ១ ទិសដៅពីកើត ទៅលិចក្នុងល្បឿនយ៉ាងលឿនឆ្ពោះឡើងស្ពាន ព្រះមុនីវង្សចាស់ លុះមកដល់ចំនុចកើតហេតុខាងលើបានជ្រុលទៅបុកគូទ រថយន្តកុងទីន័រមួយគ្រឿងមិនចាំស្លាកលេខពីក្រោយពេញទំហឹងបណ្ដាលឲ្យរថយន្តខ្ទេចមួយកំណាត់មុខយ៉ាងដំណំចំណែករថយន្តកុងទីន័រមិនបានឈប់ទេក៏បើកបន្តដំណើរទៅមុខបាត់តែម្ដង។
ភ្លាមៗនោះគេឃើញម្ចាស់រថយន្តបាឡែន ចុះមកមើលរថយន្ត រួចបានឡើងចូលក្នុងរថយន្តវិញដើម្បីបញ្ឆេះ ស្រាប់តែឆ្លងចរន្តភ្លើងឆាបឆេះសន្ធោសន្ធៅតែម្ដង ។ ឃើញដូចច្នោះម្ចាស់បាន ដើរចេញពីរថយន្តគេចខ្លួនបាត់ទុកឲ្យរថយន្តឆេះ យ៉ាងសន្ធោសន្ធៅ និងបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋធ្វើដំណើរតាមផ្លូវឈប់មើលព្រោងព្រាត។

បន្ទាប់មកសមត្ថកិច្ចមូលដ្ឋានបានចុះមកចំនុចកើតហេតុនិងបានទាក់ទងទៅកម្លាំងរថយន្តពន្លត់ អគ្គីភ័យ ចេញមកមួយគ្រឿងអន្តរាគមន៍។ រថយន្តបានឆេះហ្មត់នៅតែគ្រោងឆ្អឹងតែប៉ុណ្ណោះតែ សំណា ងដែរមិនបង្កគ្រោះថ្នាក់ដល់អាយុជីវិត ឬក៏រងរបួស នណាម្នាក់ឡើង ។ ក្រោយមក រថយន្តដែលឆេះត្រូវបានសមត្ថកិច្ចស្ទួចយក ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការ រាជធានីភ្នំពេញ ៕ ដោយ ៖ សផល