នាយរដ្ឋមន្ត្រីកម្ពុជាស្នើឲ្យ JETRO ជួយសម្រួលក្នុងការនាំកសិផលកម្ពុជាចូលទីផ្សារជប៉ុន
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 29 May, 2019 ក+ ក-

ភ្នំពេញ ៖ នាយករដ្ឋមន្ត្រីកម្ពុជាសម្ដេចតេជោ ហ៊ុន សែន បានទទួលជួបពិភាក្សាការងារជាមួយជាមួយណូប៊ីហ៊ីកូ សាសាគី (Nbuhiko Sasaki )ប្រធាន និងជានាយកប្រតិបត្តិថ្មីនៃអង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន(JETRO) នៅព្រឹកម៉ិញនេះ។

សម្ដេចតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រី បានអំពាវនាវឲ្យអង្គការJETRO បន្តជួយសម្របសម្រួល ជាពិសេសជំរុញធ្វើយ៉ាងណាឲ្យក្រុមហ៊ុនជប៉ុននៅតែបង្កើតការវិនិយោគនៅប្រទេសកម្ពុជា ជាពិសេសនាំកសិផលពីប្រទេសកម្ពុជាមកទីផ្សារ ជប៉ុន។

នៅក្នុងជំនួបជាមួយនាយកប្រតិបត្តិថ្មីនៃអង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន(JETRO) សម្ដេចតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រី បានអំពាវនាវឲ្យអង្គការJETRO បន្តជួយសម្របសម្រួល ជាពិសេសជំរុញធ្វើយ៉ាងណាឲ្យក្រុមហ៊ុនជប៉ុននៅតែបង្កើតការវិនិយោគនៅប្រទេសកម្ពុជា ជាពិសេសនាំកសិផលពីប្រទេសកម្ពុជាមកទីផ្សារ ជប៉ុន។ សម្តេចតេជោក៏ ជំរុញបន្ថែមទៀតក្នុងការនាំចូលផលិតផលកសិផលរបស់កម្ពុជា ជាពិសេសនូវវត្ថុដើមកែច្នៃពីកម្ពុជានាំចេញទៅប្រទេសជប៉ុន។

សម្តេចបន្តថា រាជរដ្ឋាភិបាលកម្ពុជា នឹងជំរុញធ្វើយ៉ាងណាឲ្យមានការចរចារវាងប្រទេសកម្ពុជា និងប្រទេសជប៉ុន ក្នុងការធ្វើយ៉ាងណាឲ្យមានកិច្ចព្រមព្រៀងមិនយកពន្ធត្រួតគ្នាដែលជាចំណុចសំខាន់សំរាប់អ្នកវិនិយោគ និងទី២ពាក់ព័ន្ធទៅនឹងពន្ធកាត់ទុកមួយភាគរយនេះ សម្តេចនឹងពិចារណាក្នុងការលុបចោល។ លោក ណូប៊ីហ៊ីកូ សាសាគី បានបញ្ជាក់ថា វេទិការដ្ឋាភិបាល និងវិស័យឯកជន កាលពីខែមីនា បានបង្កើតនូវបរិយាកាសវិនិយោគដ៏ល្អសម្រាប់វិនិយោគិនជប៉ុន។

លោកក៏បានអរគុណដល់សម្ដេចតេជោដែលបានដាក់ចេញនូវវិធានការជាច្រើនរហូតដល់៧ចំណុចធំៗដើម្បីបង្កើនក៏ដូចជាកែសម្រួលកែលម្អដល់ឱកាសបរិយាកាសវិនិយោគ ធ្វើឲ្យការវិនិយោគនៅកម្ពុជាកាន់តែមានភាពល្អប្រសើរ។ មិនត្រឹមតែប៉ុណ្ណោះ ជប៉ុនពិតជារីករាយក្នុងការមកធ្វើពាណិជ្ជកម្មក្នុងប្រទេសកម្ពុជា ជាពិសេសការធ្វើលើវិស័យដឹកជញ្ជូននេះ។

សម្ដេច អរគុណចំពោះមិត្តជប៉ុន ក៏ដូចជាអង្គការ JETRO ដែលបានទទួលយកមកកែសម្រួលនេះ ជាពិសេសការរំលាយកាំសាប ការកាំកុងត្រូលតែម្ដង ហើយសម្រេចគាំទ្រការចុះអនុសារណៈរវាងCDC ជាមួយអង្គការ JETRO ដើម្បីធ្វើការជាមួយគ្នា ពង្រឹងកិច្ចសហប្រតិបត្តិការជាពិសេសធ្វើយ៉ាងណាជំរុញឲ្យភាគីជប៉ុនមកបណ្ដាក់ទុននៅប្រទេសកម្ពុជាអោយច្រើនបន្ថែទៀត។

គួរបញ្ជាក់ថា អង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន(JETRO) បានបើកការិយាល័យនៅកម្ពុជាក្នុងឆ្នាំ២០១០ ដែលពេលនោះមានតែក្រុមហ៊ុន៤៥ទេ ប៉ុន្តែរហូតមកដល់ពេលនេះតាមការកត់ត្រារបស់អង្គការ JETROកើនឡើងរហូតដល់២១៦ក្រុមហ៊ុន។ JETRO មានផែនការក្នុងការជំរុញកិច្ចសហប្រតិបត្តិការជាមួយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC)ផងដែរ៕