តារាបាល់ទាត់ David Beckham មក​កម្ពុជា ផ្តោតលើ​ការ​គាំពារ​កុមារ​រងគ្រោះ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 16 June, 2015 ក+ ក-

​ភ្នំពេញ​៖ តារាបាល់ទាត់​ដ៏​ល្បី​របស់​ចក្រ ភព​អង់គ្លេស​លោក David Beckham ឯកអគ្គរាជទូត​សុច្ឆន្ទៈ​អង្គការ​យូ​នី​សេ​ហ្វ បានធ្វើ​ដំណើរ​មកកាន់​ប្រទេស​កម្ពុជា​ក្នុង​គោលបំណង​ស្វែងយល់​ពី​ការងារ​របស់​អង្គការ​យូ​នី​សេ​ហ្វ និង​ដៃគូ ដែល​កំពុង​ជួយ​គាំទ្រ​ដល់​កុមារ​រងគ្រោះ​ពី ការរំលោភបំពាន​លើ​រាងកាយ​ផ្លូវភេទ និង​ផ្លូវចិត្ត និង​កំពុង​ការពារ​កុមារ​ដែល​ងាយ​រងគ្រោះ​ពី​សំណាក់​គ្រោះថ្នាក់​ផ្សេងៗ​ទៀត​។​

​តាម​គេហទំព័រ​របស់​អង្គការ​យូ​នេ​សេ​ហ្វ ចុះ​ថ្ងៃទី​១៥ ខែមិថុនា ឆ្នាំ​២០១៥ បានអោយ​ដឺ​ង​ថា​នៅ​ដើម​ឆ្នាំនេះ គឺជា​ទិវា​ខួប​លើក​ទី​១០ របស់​David Beckham ដែល​បានទទួល​ភារកិច្ច​ជា​ឯកអគ្គរាជទូត​សុច្ឆន្ទៈ​អង្គការ​យូ​នី​សេ ហ្វ ហើយ​រូបលោក រួមទាំង​អង្គការ​នេះ បាន​បង្កើត​នូវ​មូលនិធិ​មួយ ដែលមាន​ឈ្មោះថា “​លេខ​៧-​មូលនិធិ David Beckham និង​យូ​នី​សេ​ហ្វ​” ដើម្បី​ជួយ​ការពារ​កុមារ​ពី​គ្រោះថ្នាក់​។​

David Beckham បាន​ប្តេជ្ញាចិត្ត​ប្រើ​នូវ​សម្លេង ឥទ្ធិពល និង​ទំនាក់ទំនង​ដ៏​មាន​កិត្យានុភាព​របស់លោក ដើម្បី​ប្រមូល​នូវ​ថវិកា​និង​ជម្រុញ​មេដឹកនាំ​ពិភពលោក​ឲ្យ​ធ្វើការ​ផ្លាស់ ប្តូរ​ប្រកបដោយ​ភាព​វិជ្ជមាន​យូរអង្វែង​សម្រាប់​កុមារ​។​មូលនិធិ​នេះ នឹង​គាំទ្រ​ដល់​អង្គការ​យូ​នី​សេ​ហ្វ ឲ្យ​អនុវត្ត​នូវ​កម្មវិធី​អភិវឌ្ឍន៍​ជីវិត​កុមារ​នៅ​ទូទាំង​ពិភពលោក រួមទាំង​កុមារ​រងគ្រោះ​ដោយ​អំពើហិង្សា​នៅក្នុង​ប្រទេស​កម្ពុជា​ផងដែរ​។​

​ឯកអគ្គរាជទូត​សុច្ឆន្ទៈ​អង្គការ​យូ​នី​សេ​ហ្វ David Beckham បាន​មានប្រសាសន៍ថា “​ខ្ញុំ​មកកាន់​ប្រទេស​កម្ពុជា ដើម្បី​ជួប​កុមារ​រងគ្រោះ​ពី​អំពើហិង្សា ស្តាប់​នូវ​រឿងរ៉ាវ​របស់​ពួកគេ និង​ស្វែងយល់​ពី​ការងារ​របស់​អង្គការ​យូ​នី​សេ​ហ្វ​និង​ដៃគូ ក្នុង​ការជួយ​កុមារ​ទាំងនោះ​ឲ្យ​មាន សុវត្ថិភាព​។ លោក​ថា ខ្ញុំ​តក់ស្លុត​ណាស់ ដែល​នៅ​រៀងរាល់​ប្រាំ​នាទី​ម្តង​មាន​កុមារ​ម្នាក់​បាន​ស្លាប់​ដោយសារ​អំពើហិង្សា នៅ​កន្លែង​ណាមួយ​នៅក្នុង​ពិភពលោក​”​។​

គួររំលឹកថា ទស្សនកិច្ច​របស់​តារា​កីឡាបាល់ទាត់​ដ៏​ល្បី​រូបនេះ​មក​ប្រទេស​កម្ពុជា​បានធ្វើ​ឡើង​តែ​ប៉ុន្មាន​ខែ​ប៉ុណ្ណោះ ក្រោយ​ដំណើរ​ទស្សនកិច្ច​របស់​ស្ដ្រី​ដ៏​មាន​ឥទ្ធិពល​ម្នាក់​ដែលជា ភរិយា​ប្រធានាធិបតី​អាមេរិក Barack Obama ទៅ​ក្រុង​សៀមរាប​ក្នុង​គោលបំណង​លើកកម្ពស់​ការអប់រំ​កុមារី​ក្រីក្រ និង​ទន់ខ្សោយ​ឲ្យ​មាន​អនាគត​ភ្លឺ​ថ្លា​៕ rotha

bhjm

grtybm

dewscm

vgfrtym