​លោក ហោ ណាំហុង ប្រាប់រដ្ឋសភា​ពីការ​តវ៉ា​ចំពោះ​ការរំលោភ​ទឹកដី​ដោយ​វៀតណាម​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 17 June, 2015 ក+ ក-

​ភ្នំពេញ​:លោកហោ ណាំហុង ឧបនាយក រដ្ឋមន្ត្រីរដ្ឋមន្ត្រីការបរទេស​កម្ពុជា បាន​សរសេរ​លិខិត​ចុះ​ថ្ងៃទី​១៦ ខែមិថុនា ឆ្នាំ​២០១៥ ជម្រាបជូន​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង​សំរិន ប្រធានរដ្ឋសភា អំពី​ការរំលោភបំពាន​លើ​ទឹកដី​កម្ពុជា នៅ​តំបន់​ផ្សេងៗ​ពី​សំណាក់​ភាគី​វៀតណាម​។ ក្នុងនោះ ក្រសួងការបរទេស​ក​ម្ពុ​ជា បាន​តវ៉ា​តាមរយៈ​កំណត់​ទូត យ៉ាងហោចណាស់ ៨ រួចមកហើយ ចាប់ពី​ឆ្នាំ​២០១៣ នៅ​កាន់​រដ្ឋាភិបាល​វៀតណាម​។​

​ក្នុង លិខិត​នោះ លោក​ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បាន​លើកឡើងថា “​សូម​គោរព​ជូន​សម្តេច​អគ្គ​មហា​ពញា​ចក្រី នូវ​ច្បាប់​ថតចំលង​កំណត់​ទូត​ថ្មីៗ​នេះ របស់​ក្រសួងការបរទេស និង​សហ​ប្រតិ​ប្ត​តិ​ការ​អន្តរជាតិ និង​ស្ថានទូត​កម្ពុជា ប្រចាំ​នៅ​ទីក្រុង​ហាណូយ អំពី​ការរំលោភបំពាន​លើ​ទឹកដី​កម្ពុជា នៅ​តំបន់​ផ្សេងៗ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ចាប់ពី​ឆ្នាំ​២០១៣ ដល់​ឆ្នាំ​២០១៥ ចំនួន​ប្រាំបី​ច្បាប់ ក្រៅពី​កំណត់​ទូត​ថ្ងៃទី​១២ និង​ថ្ងៃទី​១៤ ខែមិថុនា ឆ្នាំ​២០១៥ ដែល​វៀតណាម ចូល​ជីក​ស្រះ​នៅ​ស្រុក​អូរ​យ៉ា​ដាវ ខេត្តរតនគិរី​”៕

​ភ្នំពេញ​: លោក ហោ ណាំហុង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស​កម្ពុជា បាន​សរសេរ​លិខិត​ចុះ​ថ្ងៃទី​១៦ ខែមិថុនា ឆ្នាំ​២០១៥ ជម្រាបជូន​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង​សំរិន ប្រធានរដ្ឋសភា អំពី​ការរំលោភបំពាន​លើ​ទឹកដី​កម្ពុជា នៅ​តំបន់​ផ្សេងៗ​ពី​សំណាក់​ភាគី​វៀតណាម​។ ក្នុងនោះ ក្រសួងការបរទេស​ក​ម្ពុ​ជា បាន​តវ៉ា​តាមរយៈ​កំណត់​ទូត យ៉ាងហោចណាស់ ៨ រួចមកហើយ ចាប់ពី​ឆ្នាំ​២០១៣ នៅ​កាន់​រដ្ឋាភិបាល​វៀតណាម​។​

​ក្នុង លិខិត​នោះ លោក​ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បាន​លើកឡើងថា “​សូម​គោរព​ជូន​សម្តេច​អគ្គ​មហា​ពញា​ចក្រី នូវ​ច្បាប់​ថតចំលង​កំណត់​ទូត​ថ្មីៗ​នេះ របស់​ក្រសួងការបរទេស និង​សហ​ប្រតិ​ប្ត​តិ​ការ​អន្តរជាតិ និង​ស្ថានទូត​កម្ពុជា ប្រចាំ​នៅ​ទីក្រុង​ហាណូយ អំពី​ការរំលោភបំពាន​លើ​ទឹកដី​កម្ពុជា នៅ​តំបន់​ផ្សេងៗ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ចាប់ពី​ឆ្នាំ​២០១៣ ដល់​ឆ្នាំ​២០១៥ ចំនួន​ប្រាំបី​ច្បាប់ ក្រៅពី​កំណត់​ទូត​ថ្ងៃទី​១២ និង​ថ្ងៃទី​១៤ ខែមិថុនា ឆ្នាំ​២០១៥ ដែល​វៀតណាម ចូល​ជីក​ស្រះ​នៅ​ស្រុក​អូរ​យ៉ា​ដាវ ខេត្តរតនគិរី​”៕polki