សម្តេចតេជោ ស្នើឲ្យ WTO ពិចារណាឲ្យដិតដល់មុននឹងព្យួរ ឬដកការអនុគ្រោះពន្ធពីប្រទេសអភិវឌ្ឍតិចតួច
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 3 July, 2019 ក+ ក-

ដោយ ៖ សុត្ថារ៉ា

ភ្នំពេញ ៖ ពីទីក្រុងហ្សឺណែវ ប្រទេសស្វីស នៅថ្ងៃទី០៣ កក្កដានេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានធ្វើការចែករំលែកបទពិសោធន៏របស់កម្ពុជាក្នុងការរៀបចំគោលនយោបាយ ពាណិជ្ជកម្ម និងជោគជ័យនៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ទៅសមាជិកអង្គការពាណិជ្ជកម្មពិភពលោក។ សម្តេចតេជោនាយករដ្ឋមន្ត្រីកម្ពុជា បានស្នើឲ្យសមាជិក WTO ទាំងអស់ពិចារណាឲ្យបានដិតដល់មុននឹងដាក់វិធានការព្យួរ ឬដកភាពអនុគ្រោះសម្រាប់កម្ពុជា និងប្រទេសអភិវឌ្ឍតិចតួចដទៃទៀត។

(ប្រមុខរដ្ឋាភិបាលកម្ពុជា ឡើងថ្លែងក្នុងពិធីបើកកិច្ចប្រជុំនៃអង្គការពាណិជ្ជកម្មពិភពលោក (WTO) ស្តីពីការត្រួតពិនិត្យឡើងវិញជាសាកលលើជំនួយសម្រាប់ពាណិជ្ជឆ្នាំ២០១៩ នៅក្រុងហ្សឺណែវ ប្រទេសស្វីស នាថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១៩)

ថ្លែងនៅចំពោះមុខប្រទេសសមាជិកអង្គការ WTO នៅក្នុងកិច្ចប្រជុំត្រួតពិនិត្យឡើងវិញជា សកល-លើកទី៧ ស្តីពី «ជំនួយសម្រាប់ពាណិជ្ជកម្ម» នៅទីស្នាក់ការអង្គការពាណិជ្ជកម្មពិភពលោក ក្រោមប្រធានបទ «ការគាំទ្រដល់ការធ្វើពិពិធកម្ម និង ការផ្តល់អំណាចសេដ្ឋកិច្ច ប្រកបដោយបរិយាប័ន្ន និង ចីរភាព តាមរយៈជំនួយសម្រាប់ញណិជ្ជកម្ម» នៅថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានស្នើដល់បណ្តារដ្ឋជាសមាជិក WTO និងដៃគូអភិវឌ្ឍពិចារ ណាក្នុងការផ្តល់ការឧបត្ថម្ភគាំទ្រ ក្នុងការពង្រឹងភាពប្រកួតប្រជែងរបស់បណ្តា ប្រទេសអភិវឌ្ឍតិចតួច និងជួយគាំទ្រដល់កម្មវិធី និងដំណើរការចាកចេញពី ប្រទេសអភិវឌ្ឍតិចតួច។

នៅចំពោះមុខមេដឹកនាំនានាលើពិភពលោក មេដឹកនាំកម្ពុជា បង្ហាញពីគុណវិបត្តិថា ការព្យួរឬការដកនេះ នឹងធ្វើឲ្យប្រទេសក្រីក្រ ឬប្រទេសអភិវឌ្ឍតិចតួចទាំងនោះ មិនអាចជួយពិភពលោក ឲ្យសម្រេចបាននូវគោលដៅអភិវឌ្ឍប្រកបដោយចីរភាពបានទេ ហើយក៏មិនអាចជួយពួកគេ ឲ្យចាកចេញពីឋានៈប្រទេសអភិវឌ្ឍតិចតួចបានដែរ។ មេដឹកនាំកម្ពុជា សង្កត់ធ្ងន់ដូច្នេះថា៖«ចលនានេះ គឺជាដំណើរការផ្ទុយទាំងស្រុងទៅនឹងគោលការណ៍របស់អង្គការសហប្រជាជាតិ និងអង្គការពាណិជ្ជកម្មពិភពលោក។

បើតាមសម្តេចតេជោ កម្ពុជាបានកំណត់គោលដៅ និងចក្ខុវិស័យរបស់ខ្លួនក្នុងាការប្រែក្លាយឲ្យទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងប្រជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០៕