តុលា​ការរក​មិនទាន់​ឃើញ​ឃាតករ​ប្លន់​សម្លាប់​ស្ត្រី​ចំណាស់​នៅ​ខេត្តកោះ កុង​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 20 June, 2015 ក+ ក-

​កោះកុង​៖ចៅក្រម​ស៊ើបសួរ​របស់​សាលា ដំបូង​ខេត្តកោះកុងបាន​បញ្ជូន​លិខិត​ប្រាប់​ទៅ​ក្រសួងយុត្តិធម៌​ថា ខ្លួន​រក​មិនឃើញ​ភស្តុតាង ដើម្បី​ដាក់បន្ទុក​លើ​ជនសង្ស័យ​ឈ្មោះ ប៉ាន់ ណៃ​ស៊ីន ដែល​ត្រូវបាន​ចោទប្រកាន់ថា​បានសម្លាប់​ម្តាយ​របស់ខ្លួន​ប្លន់​យក​ទ្រព្យសម្បត្តិ​នោះឡើយ​។​

​លោក មីន មករា ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​ខេត្តកោះកុង បាន​សរសេរ​ក្នុង​លិខិត​ចុះ​ថ្ងៃទី​១៧ ខែមិថុនា ឆ្នាំ​២០១៥ ដើម្បី​រាយការណ៍​ទៅកាន់​រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​។​
​គួររំលឹកថា កាលពី​ថ្ងៃទី​២៨ ខែឧសភា​ឆ្នាំ​២០១៥ ស្ត្រី​ម្នាក់​ឈ្មោះ ម៉េង សៃ អាយុ​៥៣​ឆ្នាំ ត្រូវ​ឃាត​កកាប់​នឹង​ពូថៅ​លើ​ផ្ទៃមុខ បណ្តាល​ឲ្យ​ស្លាប់​នៅ​កន្លែងកើតហេតុ​ក្នុងផ្ទះ​របស់ខ្លួន ក្នុងភូមិ​៤ សង្កាត់​ដងទង់ ក្រុង​ខេមរភូមិន្ទ ខេត្តកោះកុង​។​

​ក្នុង​លិខិត​ដដែល​នេះ​បាន​ឲ្យ​ដឹងថា បន្ទាប់ពី​ខេត្ត​ឃាតកម្ម​កើតឡើង ការស៊ើបអង្កេត​បឋម​របស់​មន្ត្រីនគរបាល​យុត្តិធម៌​(​ស្នងការដ្ឋាន​នគរបាល​ខត្ត កោះកុង​) បានកំណត់​មុខសញ្ញា​ជនសង្ស័យ​ជា​ស្ត្រី​ចំនួន​២​នាក់ ដែល​ក្នុងនោះ​មាន​ម្នាក់​ឈ្មោះ​ប៉ាន់ ណៃ​ស៊ីន អាយុ​៣១ ជា​កូនស្រី​បង្កើត​របស់​ជនរងគ្រោះ និង​ម្នាក់ទៀត​អ្នកស្រី ជា មុំ អាយុ​៤៣​ឆ្នាំ ជា​មិត្ត​ភ័ក្ត្រ​របស់​ជនរងគ្រោះ​។ លិខិត​បន្តថា​ឃាតកម្ម​នេះ​ធ្វើ​ឲ្យ​មជ្ឈដ្ឋាន​មហាជន និង​ពិសេស​បណ្តាញសារព័ត៌មាន បានដាក់​ឈ្មោះ​ករណីនេះ​ថា​ជា​ឃាតកម្ម​កូនស្រី​បង្កើត ប្លន់ និង​សម្លាប់​ម្តាយបង្កើត​។​

​លោក​បន្តថា ជនសង្ស័យ​ដែល​ត្រូវជា​កូនស្រី​បង្កើត រួមទាំង​ជនសង្ស័យ​ម្នាក់ទៀត ត្រូវបាន​តំណាង​អយ្យការ​ធ្វើការ​ចោទប្រកាន់ និង​ត្រូវបាន​ចៅក្រម​ស៊ើបសួរ​សម្រេច​ឃុំខ្លួន​បណ្តោះអាសន្ន តាំងពី​ថ្ងៃទី​០១​ខែមិថុនា ឆ្នាំ​២០១៥ រហូតមកដល់​ពេលនេះ​។​ក្នុង​លិខិត​បញ្ជាក់ថា​«​បន្ទាប់ពី​ការ​ស៊ើបសួរ​មួយ រយៈ​កន្លង​មកទល់ពេលនេះ ខ្ញុំបាទ​ជា​ចៅក្រម​ស៊ើបសួរ​ឃើញថា​មិនមាន​ភស្តុតាង​ដាក់បន្ទុក​ណាមួយ​ទៅលើ ជន​ត្រូវ​ចោទ​ឈ្មោះ​ប៉ាន់ ណៃ​ស៊ីន ដែលជា​កូនស្រី​បង្កើត​របស់​ជនរងគ្រោះ​នោះទេ ក្រៅតែពី​ចម្លើយ​ដាក់បន្ទុក​ដែល​ផ្តល់​ដោយ​ជន​ត្រូវ​ចោទ​ម្នាក់​ផ្សេងទៀត ប៉ុណ្ណោះ តែ​ការ​ស៊ើបសួរ​លេចចេញ​បន្ទុក​ថ្មីៗ​ទៅលើ​ជន​ត្រូវ​ចោទ​ផ្សេង​នោះ​ទៅវិញ​»​។​

​លោក ញៀប សំអឿន មន្ត្រី​ការពារ​សិទ្ធិមនុស្ស​របស់​អាដហុក ឲ្យ​ដឹងថា​ណ​ការចុះ​ស៊ើបអង្កេត​របស់លោក​រក​ឃើញថា​ស្ត្រី​ជា​កូនបង្កើត នោះ​មិនបាន​សម្លាប់​ម្តាយ​ដូច​ការចោទប្រកាន់​រប​ស់​សមត្ថកិច្ច​នោះទេ​។ លោក​បន្តថា​កូនប្រុស​ស្ត្រី​រងគ្រោះ​បាន​អះអាងថា​គ្មាន​ហេតុផល​ណា​ដែល បងស្រី​ខ្លួន​ឈ្មោះ ប៉ាន ណៃ​ស៊ីម លើកដៃ​សម្លាប់​ម្តាយ​ខ្លួនឯង ដើម្បី​ដណ្តើម​ទ្រព្យ​នោះទេ ។ លោក​បន្តថា​កូនប្រុស​បង្កើត​រូបនោះ​អះអាងថា​គ្រួសារ​គាត់​មាន​បងប្អូន​៣​នាក់ កូន​២​នាក់​មានការ​ងារ​ធ្វើ​អស់ហើយ ចំណែក​ម្តាយ​បានរស់នៅ​ជាមួយ​បងស្រី​ជាច្រើន​ឆ្នាំ ហើយ​ទ្រព្យសម្បត្តិ​នឹងត្រូវ​ធ្លា​ក់លើ​បងស្រី​នោះ​ជា​ស្វ័យប្រវត្តិ ។​

មន្ត្រី​ការពារ​សិទ្ធិមនុស្ស​រូបនោះ​ឲ្យ​ដឹង​ទៀតថា បើតាម​សាក្សី ប៉ុន្មាន​ថ្ងៃមុន​ពេល​កើតហេតុ ស្ត្រី​ឈ្មោះ ជា មុំ បាន​ទៅ​ស្នាក់​នៅផ្ទះ​ជនរងគ្រោះ រួច​សុំ​ខ្ចីលុយ​បន្ថែម ប៉ុន្តែ​ជនរងគ្រោះ​មិនបាន​ឲ្យ​។​

​មន្ត្រី​អាដហុក​បន្តថា សាក្សី​នៅ​កន្លែងកើតហេតុ​អះអាងថា​ក្រោយ ឃាតកម្ម ស្ត្រី​ម្នាក់ ឈ្មោះ ជា មុំ ដែល​ធ្លាប់​ចេញចូល​ផ្ទះ​ស្ត្រី​រងគ្រោះ​បាន​ដើរចេញ​យ៉ាង​លឿន​ពី កន្លែងកើតហេតុ​។ លោក​បន្តថា​បើតាម​កូន​ស្រី្ត​រងគ្រោះ ស្ត្រី​ឈ្មោះ ជា មុំ នេះ​ធ្លាប់​ជំពាក់​លុយ​ម្តាយ​ខ្លួន​ចំនួន​១៥០០​ដុល្លារ​ជាច្រើន​ឆ្នាំ​មកហើយ​។ សាក្សី​បញ្ជាក់ថា​បងស្រី​ខ្លួន ឈ្មោះ ប៉ាន់ ណៃ​ស៊ីម ធ្លាប់​ឌុប​ម្តាយ​ទៅ​ទារលុយ​ពី​ឈ្មោះ​ជា មុំ ជាច្រើន​ដង រហូត​ទាស់​ពាក្យសម្តី ជាមួយ​អ្នកស្រី ជា មុំ ទៀតផង​៕ ពិសិទ្ធabhgt

​រូបភាព អ្នកស្រី​ប៉ាន ណៃ​ស៊ីម និង​សព​ម្តាយ​(​រូបភាព​ពី​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​)gtfrd

​ស្រ្តី ជា មុំ