បុរីគឹមធី សាងសង់បាន70ភាគរយហើយ ទើបអាជ្ញាធរដឹងថាអត់ច្បាប់
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 24 July, 2019 ក+ ក-

ភ្នំពេញ ៖ សំណង់ផ្ទះល្វែង«បុរីគឹមធី» ត្រូវបានអាជ្ញាធរ ខណ្ឌពោធិ៍សែនជ័យ ចុះផ្អាកការសាងសង់ បន្ទាប់ពីអាជ្ញាធរ ចុះត្រូវពិនិត្យ រកឃើញថា សំណងនោះ បានដំណើរការសាងសង់ ដោយអត់ច្បាប់ រីឯច្បាប់ធ្វើអាជីវកម្ម ក៍គ្មានដែរ។

សំណង់ផ្ទះល្វែង«បុរី គឹមធី» ត្រូវបានគេដឹងថា បានសង់ផ្ទះល្វែងលក់ចំនួន២០៩ល្វែងស្ថិតនៅក្នុងភូមិកាកាប សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដែលបានដំណើរការសងបានប្រមាណ៧០ទៅ៨០ភាគរយ ហើយ ស្រាប់តែ ពេលនេះអាជ្ញាធរ រកឃើញថា អត់ច្បាប់ទៅវិញ។
ការចុះត្រូវពិនិត្យ និងផ្អាក់ការសាងសង់នេះ បានធ្វើឡើងកាលពីវេលាម៉ោង៩និង៣០នាទីព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៩បន្ទាប់ពីលោកប៉ាង លីដា អភិបាលរងខណ្ឌពោធិ៍សែនជ័យបានដឹកនាំកម្លាំងមន្រ្តីសាលាខណ្ឌព្រមទាំងមានការចូលរួមពីមន្ត្រីភូមិបាលខណ្ឌនិងលោកប្រធានការិយាល័យបរិស្ថានខណ្ឌ បានចុះត្រួតពិនិត្យ រកឃើញថា ពុំមានច្បាប់អនុញ្ញាតិ។

លោកប៉ាង លីដា អភិបាលរងខណ្ឌពោធិ៍សែនជ័យបានថ្លែងថា សំណង់បុរីផ្ទះល្វែង គឹម ធី នេះមានចំនួន២០៩ល្វែងដែលកំពុងដំណើការសាងសង់ដោយគ្មានច្បាប់អនុញ្ញាតត្រឹមត្រូវនោះឡើយ ដោយផ្ទះល្វែងខ្លះសាងសង់ស្ទើរតែជិតរួច១រយភាគរយចំណែកឯល្វែងខ្លះទៀត សាងសង់បានសម្រេចប្រមាណពី៧០ទៅ៨០ភាគរយ។

លោកប៉ាង លីដា ក៍បានធ្វើកំណត់ហេតុ ផ្អាកការសាងសង់បណ្តោះអាសន្ន ហើយ ណែនាំ អោយម្ចាស់ សុំច្បាប់អោយបានត្រឹមត្រូវ ។ទោះបីជាយ៉ាងណានៅក្នុងការត្រួតពិនិត្យ ម្ចាស់សំណង់ពុំមានវត្តមានឡើយ ដោយតំណាងអះអាងថា នៅក្រៅប្រទេស។

នៅក្នុងការដំណើរការសាងសង់បុរី ដោយអត់ច្បាប់នេះត្រូវគេសង្ស័យ ថា អាចមានការឃុបឃិតគ្នា ជាលក្ខណះ ប្រព័ន្ធ ទើបសំណង់មួយនេះ អាចដំណើរការបាន។គេមានការឆ្ងល់ថាហេតុអ្វីបានជាការដ្ឋានសំណង់បុរីដ៍ធំមួយបានដំណើរការរាប់ខែមកហើយ និងជិតរួចរាល់ហើយទើបអាជ្ញាធរ ចុះត្រូតពិនិត្យ ដោយរកឃើញថា អត់ច្បាប់ ហើយទើបតែផ្អាក់នៅពេលនេះaww