អភិបាលខេត្តព្រះសីហនុ បើកកិច្ចពិភាក្សាជាមួយក្រុមហ៊ុនវិនិយោគធំៗមកពីបរទេសចំនួនបី
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 27 August, 2019 ក+ ក-

ខេត្តព្រះសីហនុ ៖ កិច្ចពិភាក្សាការកែច្នៃសំរាម ទៅជាអគ្គិសនីប្រើប្រាស់ថាមពល (ជីវឥន្ទន:) និងគម្រោងអភិវឌ្ឍផែទូកទេសចរណ៍ទំនើប របស់ក្រុមហ៊ុន (រ៉ាយស៍ នែតជ្រល ឌីវេឡុបមុិន) RICE NATURAL DEVELOPMENT PLC នាល្ងាចថ្ងៃទី ២៦ ខែសីហា ឆ្នាំ ២០១៩ នៅសាលាខេត្តព្រះសីហនុ លោក គួច ចំរើន អភិបាល នៃគណអភិបាលខេត្តព្រះសីហនុ បានអនុញ្ញាតឲ្យគណ:ប្រតិភូក្រុមហ៊ុនវិនិយោគទុនមកពី ប្រទេសសិង្ហបុរី គឺលោក Satishwaran និងអ្នកតំណាងមកពីប្រទេសម៉ាឡេស៊ី គឺលោក Eric Foo និង Vansna.។

កិច្ចប្រជុំនេះផ្ដោតសំខាន់លើគោលបំណងធំៗចំនួន២ របស់ក្រុមហ៊ុន (រ៉ាយស៍ នែតជ្រល ឌីវេឡុបមុិន) ទីមួយបញ្ហាការកែច្នៃសំរាមឲ្យទៅជា ថាមពលអគ្គិសនី(ជីវឥន្ទន:)សម្រាប់ប្រើប្រាស់ដល់ពលរដ្ឋក្នុងខេត្តព្រះសីហនុ។ ទីពីរ ក្រុមហ៊ុនមានចំណាប់អារម្មណ៍ក្នុងការបើកផែទូកទេសចរណ៍ក្នុងក្រុងព្រះសីហនុដើម្បីបម្រើឲ្យវិស័យទូកទេសចរណ៍ សម្រាប់ដំណើរកម្សាន្តតាមបណ្ដាកោះទាំងភ្ញៀវជាតិនិងអន្តរជាតិដែលមកទស្សនាទីក្រុងព្រះសីហនុ នាពេលបច្ចុប្បន្ននេះខណៈកំណើនទេសចរណ៍អន្តរជាតិកំពុងមានសន្ទុះយ៉ាងខ្លាំង។

លោក គាំទ្រទាំងស្រុងនៅលើវិស័យវិនិយោគដែលបណ្ដាប្រទេសជិតខាងមានបំណងចង់ចូលមកធ្វើការវិនិយោគ ប៉ុន្តែឲ្យបានច្បាស់លាស់សូមឱ្យខាងក្រុមហ៊ុនសិក្សាឲ្យបានច្បាស់លាស់ប្រកួតប្រជែងទីផ្សារនិងការដំណើរការរបស់ក្រុមហ៊ុនក្នុងស្រុកក្នុងពេលបច្ចុប្បន្ន ចំពោះបញ្ហាអគ្គិសនីនៅក្នុងខេត្តព្រះសីហនុនេះ ដូចជាមិនចាំបាច់មានក្រុមហ៊ុនថ្មីមកវិនិយោគបន្ថែមទៀតនោះទេ បញ្ហាអគ្គិសនីហាក់បីដូចជាឆ្ងាយបន្តិចសម្រាប់ការពិភាក្សានៅពេលនេះ។

ចំណែកឯបញ្ហាសំរាម លោកថ្លែងថា ក្រុមហ៊ុនបានចុះកិច្ចសន្យា២ សប្ដាហ៍មុន ជាមួយក្រុមហ៊ុនផ្សេងរួចហើយ និយាយជារួមសំនួរទាំងនេះមិនអាចពិភាក្សាគ្នាបាននោះទេ ដោយសារតែក្រុមហ៊ុនចាស់ គេមិនមានកំហុសអ្វីដែលមិនអាចលើកលែងបាននោះទេ។ លោកបញ្ជាក់ថា បញ្ហាសំរាមក្នុងក្រុងព្រះសីហនុយើងក្នុងមួយថ្ងៃគឺ ១ពាន់តោន ប៉ុន្តែគ្រាន់តែសំរាម វារញ៉េរញ៉ៃបន្តិច។

លោកបានបន្តថា នៅក្នុងខេត្តព្រះសីហនុនេះ មានក្រុមហ៊ុនប្រេងជាតិ និងប្រេងអន្តរជាតិជាច្រើនកំពុងបើកដំណើរការគ្រប់គ្រាន់ លោកថ្លែងថា ប៉ុន្តែប្រេងទាំងនោះលោកមិនដឹងថា ទិញមកពីណានោះទេ ប្រហែលជាទិញពីប្រទេសម៉ាឡេស៊ីមកក៏មិនដឹងដែរ ហើយក្រុមហ៊ុនទាំងនេះមានតាំងពីយូរមកហើយនៅក្នុងខេត្តព្រះសីហនុ ដោយសារតែខេត្តយើងនេះមានការរើកចម្រើនមានវិស័យកំពង់ផែប្រេង និងវិស័យផ្សេងៗជាច្រើន។

សម្រេចយ៉ាងណានោះនៅមិនទាន់ដឹងនៅឡើយទេពីព្រោះមានក្រុមហ៊ុនវិនិយោគទន់ភាគច្រើនបានដាក់ទុនរកស៊ីវិនិយោគនៅខេត្តព្រះសីហនុ ហើយក្រុមហ៊ុនទាំងនោះភាគច្រើនគឺគេបានចុះកិច្ចសន្យាជាមួយនឹងរាជរដ្ឋាភិបាលក៏ដូចជាអាជ្ញាធរបានដីនៅខេត្តព្រះសីហនុផងដែរ៕