តំណាងរាស្ត្រ​បក្សប្រឆាំង​រងរបួស​ពេល​ប៉ះទង្គិច​ជាមួយ​អាជ្ញាធរ​វៀត ណាម​នៅព្រំដែន
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 28 June, 2015 ក+ ក-

​ស្វាយ​រៀ​ងះ​តំណាងរាស្ត្រ​បក្សប្រឆាំង និង​អ្នកគាំទ្រ​មួយចំនួន​បាន​រងរបួស​ធ្ងន់ និង​ស្រាល​នៅ​រសៀល​ថ្ងៃទី​២៨ មិថុនា នេះ ខណៈ​ពួកគេ​ព្យាយាម​ចូលទៅ​ពិនិត្យ​តំបន់​ព្រំដែន​តាម​សេចក្តីរាយការណ៍​ដែលថា​វៀតណាម​រំលោភ និង​ធ្វើ​ផ្លូវ​លើទឹក​ដី​កម្ពុជា​ក្នុង​ខេត្តស្វាយរៀង​។​

​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​បាន​អះអាងថា តំណាងរាស្ត្រ​បក្ស​របស់ខ្លួន​លោក រៀល ខេ​ម​រិ​ន្ទ្រ ត្រូវបាន​អាជ្ញាធរ​វៀតណាម វាយ​ឲ្យ​រងរបួស​ធ្ងន់ ខណៈ​ចុះទៅពិនិត្យ​ព្រំដែន​កម្ពុជា​-​វៀតណាម នៅ​ខេត្តស្វាយរៀង ។​

​តាម​សេចក្តីរាយការណ៍​ពី​ខេត្តស្វាយរៀង​បាន​ឲ្យ​ដឹងថា នៅ​រសៀល​ថ្ងៃអាទិត្យ​នេះ គេ​ឃើញ​តំណាងរាស្ត្រ​បក្ស​សង្គ្រោះ​ជាតិ​ដែល​ដឹកនាំ​ដោយ​លោក រៀល ខេ​ម​រិ​ន្ទ្រ លោក អ៊ុំ សំអាន និង​ប្រធាន​សហគមន៍​ខ្មែរ​កម្ពុជា​ក្រោម​នៅ​កម្ពុជា​លោក ថាច់ សេដ្ឋា បាន​ដឹកនាំ​ប្រជាពលរដ្ឋ និង​ព្រះសង្ឃ​កម្ពុជា​ក្រោម​ប្រមាណ ២០០​អង្គ​/​នាក់ ចុះ​ពិនិត្យ​ព្រំដែន​ខេត្តស្វាយរៀង ត្រង់ចំណុច​ភូមិ​គោកធ្លក ឃុំ​ត្នោត ស្រុក​កំពង់រោ ខេត្តស្វាយរៀង បន្ទាប់ពី​ទទួលដំណឹង​ពី​ប្រជាពលរដ្ឋ ថា​វៀតណាម​បាន​រំលោភ​ទឹកដី​ខ្មែរ និង​កំពង់​ធ្វើ​ផ្លូវ​នៅ​តំបន់​ដែល​មិនទាន់​ឯកភាពគ្នា​បោះបង្គោល ។​

​ប្រភព​បន្តថា ខណៈ​តំណាងរាស្ត្រ​បក្សប្រឆាំង និង​អ្នកគាំទ្រ​ព្យាយាម​ចូលទៅ​ចំណុច​ដែលថា​វៀតណាម​រំលោភ​នោះ ស្រាប់តែ​អាជ្ញាធរ និង​ពលរដ្ឋ​វៀតណាម បាន​ឃាត់​មិន​ឲ្យ​ចូល​។​បន្ទាប់មក​ក៏មាន​ការ​រុញច្រាន​គ្នា ហើយ​តំណាងរាស្ត្រ​លោក រៀល ខេ​ម​រិ​ន្ទ្រ ត្រូវគេ​រុញ​ធ្លាក់ទឹក និង​ព្រួត​គ្នា​វាយ​តំណាងរាស្ត្រ​រូបនេះ​ឲ្យ​របួសធ្ងន់ ត្រង់​ដៃ ខ្នង និង​កញ្ចឹងក​ផងដែរ ។ ប្រភព​បន្តថា តំណាងរាស្ត្រ​រូបនេះ ពលរដ្ឋ​ខ្មែរ​ប្រមាណ ១០​នាក់​បាន​រងរបួស​ស្រាល ចំណែក​ភាគី​វៀតណាម​ក៏​រងរបួស​ដែរ តែ​មិនដឹង​ជា​ប៉ុន្មាន​នាក់ បន្ទាប់ពី​មានការ​ប៉ះទង្គិច​គ្នា​ប្រមាណ​ជាង ១០​នាទី នោះ​។​

​មជ្ឈដ្ឋាន​វិភាគ​នយោបាយ បាន​លើកឡើងថា ការកៀងគរ​អ្នកគាំទ្រ​បក្ស​របស់ខ្លួន​ឲ្យ​ចូលរួម​ទៅពិនិត្យ​តំបន់​ខ្សែបន្ទាត់​ព្រំដែន​កម្ពុជា​-​វៀតណាម នៅ​ខេត្តស្វាយរៀង​នាពេល​កន្លងមកនេះ មិនមែនជា​ដំណោះស្រាយ​នោះទេ គឺជា​ប្រជា​ភិ​ថុ​ត​សុទ្ធសាធ ព្រោះថា​ខ្សែបន្ទាត់​ព្រំដែន​គេ​ត្រូវ​ដោះស្រាយ​តាម​យន្តការ​រវាង​រដ្ឋ និង​រដ្ឋ ។​មាន​តំបន់​ខ្លះ​ត្រូវ​អូសបន្លាយ​រាប់សិប​ឆ្នាំ ទើប​អាច​បញ្ចប់​ទៅបាន ឧទាហរណ៍​ជាក់ស្តែង ខ្សែបន្ទាត់​ព្រំដែន​កម្ពុជា​-​ថៃ នៅ​តំបន់​ជុំវិញ​ប្រាសាទព្រះវិហារ ខេត្តបន្ទាយមានជ័យ បានអូសបន្លាយ​ជិត​១០​ឆ្នាំ​ហើយ នៅតែ​មិនអាច​ដោះស្រាយបាន​នៅឡើយ បើទោះបី​ជាមាន​សាលក្រម​របស់​តុលាការអន្តរជាតិ​ក្រុងឡាអេ​បញ្ជាក់​ជាថ្មី​យ៉ាងណាក្តី​។​

​សរុប​មកវិញ ការផ្តួលរំលំ​ដៃគូ​នយោបាយ ដោយ​ប្រើ​លេស​បរទេស​ឈ្លានពាន ឬ​ញុះញង់​ឲ្យ​មានការ​រើសអើង​ពូជសាសន៍​ប្រទេសជិតខាង គឺជា​ប្រការ​ដ៏​គ្រោះថ្នាក់​បំផុត​ដែល​មិនគួរ​អ្នកនយោបាយ​ខ្មែរ​យកមកប្រើ​ប្រាស់​ទៀត​ឡើយ ព្រោះ​កម្ពុជា​បាន​រងគ្រោះ​យ៉ាងធ្ងន់ធ្ងរ​កាលពីពេល​កន្លងមក ដែលមួយផ្នែកធំ​ក៏​ផ្តើមចេញពី​ការ​ញុះញង់​ចោទគ្នាថា​លក់​ទឹកដី​ឲ្យ​បរទេស​៕​ដោយ​៖​ខេ​មរៈ

njmkh
mnkxds

៥៤៦៧បន