ម្ចាស់ក្រុមហ៊ុន ជឺ ប៊ុនថន ឯ.ក និងក្រុមអាជីវករសុំអន្តរាគមន៍ពីប្រមុខរាជរដ្ឋាភិបាលសុំបន្តអាជ្ញាបណ្ណ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 18 September, 2019 ក+ ក-

កំពង់ចាម ៖ លោក ជឺ ប៊ុនថន ជាម្ចាស់ក្រុមហ៊ុន ជឺ ប៊ុនថន ឯ.ក រួមជាមួយនឹងក្រុមអាជីវករ កាលពីរសៀលថ្ងៃទី ១៧ ខែកញ្ញាឆ្នាំ ២០១៩ នៅឃុំផ្អាវ ស្រុកបាធាយ ខេត្តកំពង់ចាម បាននាំគ្នាសំណូ មពរ ដល់ប្រមុខរាជរដ្ឋាភិបាល ជួយអន្ត រាគមន៍ ដើម្បីសុំសិទ្ធិបន្តសុពលភាពក្រុមហ៊ុន បានដំណើរការបន្តទៀត។

តាមលោក ជឺ ប៊ុនថន បានឲ្យដឹងថា ក្រុមហ៊ុនរបស់លោកបានទទួលសិទ្ធិចាប់តាំងពីឆ្នាំ ២០១៧ ធ្វើអាជីវកម្ម នាំមាន់រស់ចូលពីប្រទេសថៃ និងប្រទេសវៀតណាម ។

ប៉ុន្តែរហូតមកដល់ថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ ២០១៩ ក្រុមហ៊ុនរបស់លោក ត្រូវបាន លោកអគ្គនាយក នៃអគ្គនាយកដ្ឋាន សុខភាពសត្វ និងផល្លិតកម្មសត្វ ឈប់បន្តសុពលភាព ឱ្យធ្វើអាជីវកម្មបន្តទៀត ដោយពុំមានមូលហេតុច្បាស់លាស់ ។

លោកជឺ ប៊ុនថន ឲ្យដឹងទៀតថា ការផ្អាកមិនបន្តឲ្យក្រុមហ៊ុនរបស់លោកធ្វើអាជីវ កម្ម ហាក់ដូចជាមិនតម្លាភាព ព្រោះថា ក្នុងពេលតែមួយ ខាងអគ្គនាយកដ្ឋាន សុខភាពសត្វ និងផល្លិតកម្មសត្វ បានអនុញ្ញាតឲ្យក្រុមហ៊ុនផ្សេងបានបន្តសុពលភាព ។

ដោយឡែកចំពោះក្រុម ហ៊ុនរបស់លោក ត្រូវបានផ្អាកមិនអនុញ្ញាតឲ្យបន្តសុពល ភាពដោយគ្មានមូលហេតុ ។ ហេតុដូច្នេះហើយទើបលោក សំណូមពរដល់ប្រមុខរាជរដ្ឋាភិបាល មេត្តាជួយអន្តរាគមន៍ ជួយឲ្យក្រុមហ៊ុនរបស់លោក បានបន្តសុពល ភាព ដើម្បីជួយ សម្រួលការរកស៊ី ដល់ក្រុមអាជីវករ ដែលជាដៃគូធ្វើអាជីវកម្មផងដែរ ។

តំណាងអាជីវករលក់មាន់ បងស្រី ម៉ន ក៏បានឲ្យដឹងដែរថា ពួកគាត់ជាអាជីវករធ្វើអាជីវកម្ម ជាមួយក្រុមហ៊ុន ជឺ ប៊ុនថន នាំសត្វមាន់ពីប្រទេសថៃ គឺមានការសហ ការក្នុងរបររកស៊ីមានភាពល្អប្រសើរ ដោយម្ចាស់ក្រុមហ៊ុន មិនបានគាបសង្កត់ មកលើក្រុមអាជីវករឡើយ ។

ប៉ុន្តែក្រោយ ពេលដែលខាង អគ្គនាយកដ្ឋាន សុខភាពសត្វ និងផល្លិតកម្មសត្វ មិនបន្តសុពលភាពឲ្យក្រុមហ៊ុន ជឺ ប៊ុនថន ធ្វើឲ្យពួកគាត់ត្រូវបានក្រុមហ៊ុនកំពុងទទួលសិទ្ធិ មានការគាបសង្កត់ប្រមូលយកលុយច្រើនៗ ក្នុងសេវាផ្នែកច្បាប់អនុញ្ញាតឲ្យពួកគាត់នាំសត្វមាន់ចូលពីប្រទេសថៃ។

ដូច្នេះពួកគាត់ សូមគាំទ្រចំពោះក្រុមហ៊ុន ជឺ ប៊ុនថន និងសូមសំណូមពរដល់ប្រមុខរាជរដ្ឋាភិបាល ជាពិសេសសម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សូមមេត្តាជួយអន្តរាគមន៍ផ្ដល់សិទ្ធិបន្តសុពលភាពឲ្យទៅក្រុមហ៊ុន ជឺ ប៊ុនថន ដើម្បីឲ្យពួកគាត់ជាក្រុមអាជីវករ បានបន្តធ្វើអាជីវកម្មជាមួយក្រុមហ៊ុននេះ បន្តទៀតផងដែរ ៕ ដោយ ៖ ប៉ែន សុផ