​តុលាការ​ភ្នំពេញ​សម្រេច​ឃុំខ្លួន​ជន សង្ស័យ​លួច​ខោអាវជាង២ម៉ឺនកំប្លេ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 18 September, 2014 ក+ ក-

ភ្នំពេញ​៖ កាលពី​រសៀល​ថ្ងៃទី​១៧ ខែកញ្ញា ឆ្នាំ​២០១៤ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ បានសម្រេច​ឃុំខ្លួន​ជនល្មើស​ម្នាក់​ដែលជា​ប់​ពាក់ព័ន្ធ​ ការ​លួច​ខោអាវ​ក្នុង​រោងចក្រ រ៉ូ​ស៊ី​ង​ហ្គា​មេន ជាង​២​ម៉ឺន​កំ​ប្លេ​គិត​ជា​ទឹកប្រាក់​ប្រមាណ ១ លាន​ដុល្លារ​អាមេរិក​។​

សមត្ថកិច្ច​បញ្ជាក់ថា ជនសង្ស័យ រួម​និង​បក្ខពួក​ផ្សេងទៀត​ដែលជា​សន្ដិសុខ​យាម​នៅ​រោងចក្រ​បានដាក់​ថ្នាំ​សណ្ដំ​ឱ្យ​សន្ដិសុខ​ផ្សេងទៀត​ដេក​លង់លក់​លួច​យក​ខោ​ខូវប៊យ ម៉ាក H&M ចំនួន ២៥.០០០ ខោ ចេញពី​ក្រុមហ៊ុន EPS ដែលមាន​ទីតាំង​ស្ថិត នៅ​ភូមិ​ស្លែង​រលើង សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ បាន​លួច​ខោ​ខូវប៊យ ចំនួន ២៥.០០០ ខោ និង​ម៉ូតូ​១​គ្រឿង ដឹក​២​រថយន្ត ហើយ​គេចខ្លួនបាត់ បន្ទាប់ពី​ទិញ​កាហ្វេ ដាក់​ថ្នាំ​សណ្តំ ឲ្យ​សន្តិសុខ​ចំនួន​៦​នាក់​ផឹក បណ្តាល​ឲ្យ​ដួលសន្លប់ ទាំងអស់គ្នា កាលពី​ម៉ោង ១:៣០​នាទី រំលងអធ្រាត្រ ឈានចូល​ថ្ងៃទី​១៣ ខែកញ្ញា ឆ្នាំ​២០១៤ នៅ​ទីតាំង​រោងចក្រ រ៉ូ​ស៊ី​ង ស្ថិតនៅ​ផ្លូវ​បេតុង ភូមិ​ទួល​សង្កែ សង្កាត់​ទួល​សង្កែ ខណ្ឌឫស្សីកែវ​។​

​លុះ​មកដល់​ម៉ោង ៦ ល្ងាច ថ្ងៃទី​១៤ ខែកញ្ញា ឆ្នាំ​២០១៤ សមត្ថកិច្ច​បាន​ឃាត់​បុរស​ម្នាក់​ឈ្មោះ ផៃ សុធី អាយុ​៤២​ឆ្នាំ បច្ចុប្បន្ន​ស្នាក់នៅ​ផ្ទះជួល​ផ្លូវ​សំណង់​១២ សង្កាត់​ទឹកល្អក់​ទី​៣ ខណ្ឌទួលគោក មុខរបរ​ជា​កម្មករ​រោង​ច្រក​ខោអាវ នៅផ្ទះ​លេខ​១០​សេ ផ្លូវ​លេខ​២៧១ សង្កាត់​ទឹកល្អក់​ទី​៣ ខណ្ឌទួលគោក ជាទី​តាំង​ស្ដុក ខោ​ខូវប៊យ ហើយ​បាន​ឆែកឆេរ​រកឃើញ​ខោ​ខូវប៊យ ចំនួន​៦​បេ ។

ជនសង្ស័យត្រូវបានឃុំខ្លួន​ដាក់ពន្ធនាគារបណ្តោះអាសន្នដើម្បី​រង់ចាំ​ការស៊ើបអង្កេតរក​គូកន​មួយចំនួនទៀត ដែល​គេចខ្លួន​។​

Untitled-1                                       ជនសង្ស័យដែលត្រូវតុលាការ​សម្រេច​ឃុំខ្លួន​