ប្រទះឃើញ​បុរស​ម្នាក់​ស្លាប់​ក្នុង​បន្ទប់​ជួល​នៅ​សង្កាត់​បឹងត្របែក​៣
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 1 July, 2015 ក+ ក-

​ភ្នំពេញ​៖​ការភ្ញាក់ផ្អើល​មួយ​បាន​ផ្តើម ឡើង​វេលា​ម៉ោង​ប្រហែល​៨​:០០​យប់​ថ្ងៃទី​១​កក្កដា ​នេះ នៅក្នុង​បន្ទប់​ជួល​នៃ​ផ្ទះមួយ​កន្លែង​ស្ថិត​តាម​បណ្តោយ​ផ្លូវ​លេខ​១០៣ សង្កាត់​បឹងត្របែក​ទី​៣ ខណ្ឌចំការមន រាជធានីភ្នំពេញ។

​សមត្ថកិច្ច​បាន​ប្រប់​ឲ្យ​ដឹ​ថា បុរស​ដែល​ស្លាប់​នោះ​មានឈ្មោះ បេង សុធា អាយុ ៣៣​ឆ្នាំ មុខរបរ​ជា​យោធា​ក្នុង​កងពល​លេខ​៧០ ។​

​តាម​ការសន្និដ្ឋាន​ជាបឋម​របស់​សមត្ថកិច្ច បុរសឈ្មោះ បេង សុធា បានស្លាប់​ដោយ​រោគ​ខ្យល់គ មិនមែនជា​ករណី​ឃាតកម្ម​នោះទេ ព្រោះ​សាកសព​ជនរងគ្រោះ​ពុំមាន​ស្លាកស្នាម​អ្វីដែល​អាច​ចាត់ទុកថា​ជា​អំពើ​ឃាតកម្ម​នោះឡើយ​។

ក្រោយពេលធ្វើកោសល្យវិច័្ចយ សមត្ថកិច្ចបានស្វែងរកក្រុមគ្រួសារ បងប្អូន ដើម្បីមកទទួលយកសាកសពបុរសខាងលើយកទៅធ្វើបុណ្យ តាមប្រពៃណី៕​ដោយ៖រដ្ឋា
mkpw

qwea