កីឡា​រាំ​កម្ពុជាឈ្នះ​មេដាយ ៣​គ្រឿង​ពី​ព្រឹត្តិការណ៍ Taipei Open
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 23 October, 2019 ក+ ក-

ភ្នំពេញ ​៖ ក្រុម​កីឡាករ​-​កីឡាការិនី​នៃ​កីឡា​រាំ​ជម្រើសជាតិ​កម្ពុជា បានបញ្ចប់​បេសកកម្ម​ចូលរួម​ប្រកួត​ព្រឹត្តិការណ៍ Taipei Open 2019 នៅ​តៃប៉ិ ​នឹង​ដណ្ដើមបាន​មេដាយ ៣​គ្រឿង​រួមមាន​មេដាយមាស ១ និង​ប្រាក់ ២ កាលពី​ចុង​សប្ដាហ៍​កន្លងទៅ​។​

​ជា​លទ្ធផល​កីឡាករ ច័ន្ទ វិ​ទ័​រ និង​កីឡាការិនី ព្រាប ដា​នី​អែល​ឡា ដណ្ដើមបាន​មេដាយមាស​១ ក្នុងការ​ប្រកួត ADSF Asain Adult Open Latin Dance 2019 និង​មេដាយប្រាក់​២ ក្នុងការ​ប្រកួត ADSF Single Dance Cha ChaCha និង Paso Doble ។​

​លើសពីនេះ​អ្នក​ទាំងពីរ ក៏​ទទួលបាន​ចំណាត់ថ្នាក់​លេខ​៤ ក្នុងការ​ប្រកួត​កីឡា​រាំ​ពិភពលោក WDSF Taipei Open 2019 ផងដែរ​។ ចំណែក​កីឡាករ សេង សុ​គីម និង​កីឡាការិនី ម៉ូ​វ ដា​នី​តា ទទួល​ចំណាត់ថ្នាក់​លេខ​៤ ក្នុងការ​ប្រកួត​កីឡា​រាំ​អាស៊ី ADSF Single Dance Jive និង​ទទួលបាន​ចំណាត់ថ្នាក់​លេខ​៥ ក្នុងកា​ប្រកួត Youth U21 & Youth Open Grade C Latin Dance។ ឯ​កីឡាករ ភុ​ន ស៊ី​វុ​ត្រា ក៏​ទទួលបាន​លេខ​៤ ក្នុងកា​ប្រកួត Junior Open Grade C Ladin Dace ផងដែរ​។​

​គួរ​បញ្ជាក់ថា ព្រឹត្តិការណ៍ Taipei Open 2019 គឺ​បានធ្វើ​ការប្រកួត​កាលពី​ថ្ងៃទី​១៩ និង​ថ្ងៃទី​២០ ខែតុលា​សប្ដាហ៍​មុន ដោយមាន​អត្ត​ព​លិ​ក ១៧​ប្រទេស​ចូលរួម ហើយ​ក្នុងនោះ​ក៏មាន​ប្រតិភូ ចៅក្រម និង​កីឡាករ​-​កីឡាការិនីកម្ពុជា ៧​នាក់​ទៅ​ចូលរួម​ផងដែរ​៕