គ្រូបង្វឹក​កោះ​ម៉ា​រី​ណា​ខាងជើង​គិតថា កម្ពុជា​អាច​ឡើងទៅ​វគ្គ​បន្ត​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 5 November, 2019 ក+ ក-

ភ្នំពេញ ៖ គ្រូបង្វឹក​ក្រុម​កោះ​ម៉ា​រី​ណា​ខាងជើង​លោក Michiteru Mita បាន​លើកឡើងថា ខ្ញុំ​សូម​អបអរ​សា​ទេ​ដល់​ក្រុម​កម្ពុជា​សម្រាប់​ការ​ឈ្នះ​នៅថ្ងៃនេះ ខ្ញុំ​គិតថា កម្ពុជា​អាច​ឡើងទៅ​វគ្គ​បន្ត​។​លោក​បន្តថា នៅ​តង់​ទី​១ ​យើង​របូត​គ្រាប់​បាល់​ចំនួន​៦​គ្រាប់​ដោយសារ​កម្ពុជា​លេង​បាន​យ៉ាង​ល្អ​នៅក្នុង​ដី​ថែមទាំង​មាន​អ្នកគាំទ្រ​ដ៏​អស្ចារ្យ​។​

​គ្រូបង្វឹក​សញ្ជាតិ​ជប៉ុន​រូបនេះ​បាន​បញ្ជាក់ថា វា​ជាការ​ប្រកួត​ដ៏​លំបាក​មួយ​សម្រាប់​យើង​ប៉ុន្តែ​យើង​មាន​មោទនភាព​ចំពោះ​កីឡាករ​របស់​យើង​ដែល​បាន​ព្យាយាម​យ៉ាងខ្លាំង​សម្រាប់​ការប្រកួត​។​

​សូមជម្រាបថា លោក Michiteru Mita បាន​ថ្លែង​ដូច្នេះ​នៅក្នុង​ស​ន្និសីទ​កាសែត​ក្រោយ​ចប់​ការប្រកួត​ពេល U19 កម្ពុជា បាន​បំបាក់​ក្រុម​ភ្ញៀវ​កោះ​ម៉ា​រី​ណា​ខាងជើង ដោយ​លទ្ធផល ៩-០ ក្នុង​វគ្គ​ជម្រុះ AFC U-19 Championship 2020 Qualifiers ពូ​ល G កាលពី​យប់មិញ​៕