កែវ ស្រី​នាង ប្រកាស​ថត​ស្រាត​១០០% តម្លៃ​ខ្លួន១​លាន​ដុល្លារ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 3 July, 2015 ក+ ក-

​ភ្នំពេញ​៖ កែវ ស្រី​នាង តារា​សម្តែង​ដែល​និយម​ភាព​សិច​ស៊ី បានប្រកាស​ជា​សាធារណៈ​ថា នាង​ហ៊ាន​ថតរូប​អាក្រាត​សម្តែង​ភាព​ស្រើបស្រាល​បាន​១០០% ឲ្យ​តែមាន​អ្នក​ហ៊ាន​

ផ្តល់​តម្លៃ​ខ្លួន​១​លាន​ដុល្លារ​អាមេរិក និង​ខ្មែរ​យើង​អាច​ទទួលយកបាន​។​
​តារា​សម្ដែង​ស្រី អ្នកនាង កែវ ស្រី​នាង គឺជា​តារា​ស្រី​មួយ​ដួង ដែល​និយម​ការតុបតែង​ខ្លួន ស្លៀកពាក់​សិច​ស៊ី បញ្ចេញ​សាច់​សខ្ចី មិន​ចាញ់​តារា​ស្រី​វ័យក្មេង​ឯទៀត​នោះ ថ្មីៗ​នេះ មានការ​ភ្ញាក់ផ្អើល​និង​មិនគួរ​ឲ្យ​ជឿ​មួយ​បាន​កើតឡើង​ចំពោះ​នាង ខណៈ​តារា​ស្រី​រូបនេះ បានប្រកាស​បើកចំហ​ជា​សាធារណៈ​ថា នាង​ហ៊ាន​សម្ដែង ឬ​ថត​ស្រាត​បាន បើសិនជា​និយាយ​ត្រូវ​ថ្លៃ​គ្នា ជាមួយ​អ្នក​ដែល​ចង់​ឲ្យ​នាង​ធ្វើបែបនេះ​។​

​នេះ​ជាការ​ឆ្លើយតប​ទៅនឹង​សំនួរ​របស់​សារព័ត៌មាន​ក្នុងស្រុក​មួយ នាឱកាស​ចូលរួម​ពិធី​សម្ពោធ​ដាក់​បញ្ចាំង​រឿង “​ក្រមុំ​សៅកែ​” នៅ​រោងភាពយន្ត​ប្លា​ទី​នៀម ក្នុង​ផ្សារ​ទំនើប​សូរិយា​កាលពីពេល​ថ្មីៗ​កន្លងមកនេះ តារា​សម្ដែង​កូន​មួយ​កែវ ស្រី​នាង បាន​និយាយ​មិន​ញញើត​មាត់​ថា នាង​ពិតជា​ហ៊ាន​ថត បើ​ឲ្យ​តម្លៃ​ខ្លួន​ដល់​កម្រិត​ដែល​នាង​ចង់បាន គឺ​តម្លៃ​ខ្លួន​១​លាន​ដុល្លារ សហរដ្ឋអាមេរិក នាង​នឹង​ថត​ភ្លាម​។​

​តារា​សម្ដែង​ស្រី​នាង បាន​និយាយទៀតថា​វា​គ្មាន​បញ្ហា​នោះទេ បើ​ឲ្យ​ថត​ស្រាត ១០០​ភាគរយ​ក៏បាន​ដែរ ឲ្យ​តែ​ខ្សែភាពយន្ត​នោះ ខ្មែរ​យើង​ទទួលយកបាន ហើយ​ខាង​ក្រសួង​វប្បធម៌​សិល្បៈ​អនុញ្ញាត​ឲ្យ​ដាក់​បញ្ចាំង នាង​អាច​ថត​ឲ្យ​បាន​។​កែវ ស្រី​នាង​បន្តថា នាង​ពិតជា​ហ៊ាន​ថត​ឈុត​សិច​ស៊ី​ស្រើបស្រាល និង​ស្រាត​ននលគក​ពិតមែន ឲ្យ​តែ​ហ៊ាន​ឲ្យ​តម្លៃ​ខ្លួន​នាង​ខ្ពស់​។ ប៉ុន្តែ​យ៉ាងណាមិញ​គេ​នៅ​ពុំទាន់​ដឹង​នៅឡើយ​ទេ​ថា តើ​នៅ​ថ្ងៃ​ខាងមុខ​នឹងមាន​ផលិតកម្ម​ក្នុងស្រុក​ណាមួយ​ហ៊ាន​ចំណាយ​ទុន ខ្ទង់​១​លាន​ដុល្លារ សហរដ្ឋអាមេរិក ដើម្បី​ជួល​តារា​សម្ដែង​រួប​នេះ​ទៅ​ថត ឬមួយ​យ៉ាងណា​នៅ​នោះទេ​!
​សម្លេង​សារ​ព័​ត៏​មាន​សេរី នៅ​រសៀល​ថ្ងៃទី​០៣ ខែកក្កដា​នេះ នៅ​មិនទាន់​អាច​ទំនាក់ទំនង​ដើម្បី​សុំ​ការបកស្រាយ​បន្ថែម​ឲ្យ​កាន់តែ ច្បាស់​ជុំវិញ​ការលើកឡើង​ខាងលើ​ពី​សំណាក់​អ្នកនាង កែវ ស្រី​នាង បាន​នៅឡើយ​ទេ​៕mnjk