អាស៊ាន​បង្កើតពាន​បាល់ទាត់​ថ្មី​មួយ​ដែល​នឹង​ដំណើរការ​ឆ្នាំក្រោយ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 6 November, 2019 ក+ ក-

លោក ខៀវ សា​ម៉េ​ត ប្រធាន​សហព័ន្ធ​កីឡាបាល់ទាត់​អាស៊ីអាគ្នេយ៍ (AFF) បានឲ្យ​ដឹងថា អាស៊ាន​បាន​បង្កើតពាន​បាល់ទាត់​ថ្មី​មួយ ដែលមាន​ឈ្មោះថា Asean Club Championship ដើម្បីឱ្យ​ក្លឹប​ឈ្នះ​ជើងឯក​តាម​ប្រទេស​នីមួយៗ​នៅ​អាស៊ាន ចូល​ប្រកួត​គ្នា​នៅ​ឆ្នាំក្រោយ​។​

​ចំពោះ​ការបង្កើត​ពានរង្វាន់​នេះដែរ គឺមាន​ការគាំទ្រ​យ៉ាង​ពេញទំហឹង​ពី​ខាង​សហព័ន្ធ​បាល់ទាត់​អន្តរជាតិ FIFA និង AFC ។​ចំណែក Gianni Infantino ប្រធាន FIFA ពេញចិត្ត​សម្រាប់​ការបង្កើតពាន​នេះ​ឡើង ហើយ​វា​នឹង​ធ្វើឱ្យ​អ្នកគាំទ្រ​កាន់តែ​សប្បាយ​ចិត្តបាន​ទស្សនាការ​ប្រកួត​ដ៏​ជក់ចិត្ត​នេះ​។​

​គួរ​បញ្ជាក់ថា ក្រុម​ណា​ដែល​ឈ្នះ​ពានរង្វាន់ ACC នេះ នឹងទទួលបានប្រាក់រង្វាន់៥០ម៉ឺនដុល្លារ នឹងមាន​ឱកាស​បាន​ចូល​លេង​ពានរង្វាន់ FIFA Club World Cup នៅ​ឆ្នាំ​២០២១ ដែលមាន​ក្រុម Real Madrid , Liverpool និង​ក្រុម​ខ្លាំងៗ​ដទៃទៀត​ផងដែរ​៕