​ជនជាតិ​សិង្ហ​បុរី​១៨​នាក់​របួស ករណីបាក់​ស្ពាន​រមណីយដ្ឋាន​មួយ​នៅ​ឥណ្ឌូនេស៊ី ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 8 November, 2019 ក+ ក-

ឥណ្ឌូនេស៊ី ៖ ជនជាតិ​សិង្ហ​បុរី​ចំនួន​១៨​នាក់​ត្រូវបាន​គេ​រាយការណ៍​ថា​ បាន​រងរបួស​បន្ទាប់ពី​ស្ពានឈើ​មួយ​នៅឯ​រមណីយដ្ឋាន Montigo ក្នុង​ទីក្រុង Batam ប្រទេស​ឥណ្ឌូនេស៊ី បាន​ដួលរលំ​កាលពី​ថ្ងៃ​ព្រហស្បតិ៍។ ​នេះ​បើ​យោងតាម​ប្រភពពី​សារព័ត៌មាន CNA ។​

​មន្ត្រី​ប៉ូលីស​ឥណ្ឌូនេស៊ី បាន​និយាយថា ភ្ញៀវទេសចរ​ដែល​ស្ថិតនៅលើ​ស្ពាន​នោះ​បាននិងកំពុង​ថតរូប នៅពេលដែល​ផ្នែក​កណ្តាល​នៃ​ស្ពាន ដែលមាន​ប្រវែង ៧០​ម៉ែត្រ​បាន​បាក់​រលំ​។ លោក​បាន​បន្ថែមថា​មនុស្ស​ជាង៣០នាក់​បាន​ធ្លាក់ចូល​ទៅក្នុង​សមុទ្រ​។ រាយការណ៍​ដដែល​បាន​ឲ្យ​ដឹងថា​ជនជាតិ​សិង្ហ​បុរី ១៣​នាក់​ត្រូវបាន​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ Bhayangkara ក្នុង​ក្រុង Batam រីឯ ៥ នាក់​ទៀត​​រង​របួសស្រាល​។​

​គួរ​បញ្ជាក់ថា កត្តា​ចម្បង​ដែល​នាំ​ឲ្យ​បាក់​ស្ពាន​ខាងលើនេះ គឺ​បណ្តាល​មក​ភាព​ចាស់​នៃ​ស្ពាន និង​ការប្រមូលផ្តុំ​នៅ​ទីតាំង​មួយ​លើស​ចំនួន​កំណត់​។ យ៉ាងណាក៏ដោយ ការស៊ើបអង្កេត​មួយ​ក៏ត្រូវ​បានធ្វើ​ឡើង​ផងដែរ ដើម្បី​ស្វែងរក​អ្នកទទួលខុសត្រូវ​៕