ឃើញស្បែកជើងពីរគូនៅមុខបន្ទប់ ស្មានតែប្រពន្ធដេកជាមួយប្រុស ចុះមកក្រោមចងកស្លាប់
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 25 November, 2019 ក+ ក-

ភ្នំពេញ ៖ ស្ទើរតែផ្ងាខណះក្រុមកម្មករបើកទ្វាបន្ទប់បំរុងចុះទៅធ្វើការស្រាប់តែឃើញបុរសម្នាក់ចងកសម្លាប់ខ្លួនជាប់និងដែកបង្កាន់ដៃជណ្តើរបង្កអោយមានការភ្ញាក់ផ្អើលនិងភិតភ័យយ៉ាងខ្លាំង។ ហេតុការណ៍ភ្ញាក់ផ្អើលខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង៧ព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៩ស្ថិតនៅចំណុចផ្ទះជួលមួយកន្លែងស្ថិតនៅភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។

សពបុរសខាងលើមានឈ្មោះ ជា សុខលី អាយុ៣២ឆ្នាំ មុខរបរព្រូឡានស្នាក់នៅកន្លែងធ្វើការក្នុងឃ្លាំងម្តុំរោងចក្រ៦ជាន់សង្កាត់ចោមចៅទី១ខណ្ឌពោធិសែនជ័យ។

តាមការរៀបរាប់ពីស្ត្រីម្នាក់ដែលជាប្រពន្ធរបស់បុរសខាងលើបានបង្ហើបឲ្យដឹងថា មុនពេលកើតហេតុ២ថ្ងៃ រូបគាត់ និងប្តីបានឈ្លោះប្រកែកគ្នាជាញឹកញាប់ដោយស្ត្រីជាប្រពន្ធបានសង្ស័យថា ប្តីរបស់ខ្លួនជាមនុស្សញៀនថ្នាំតែងតែទាញកាំបិតគំរាមរករឿងគាត់ជារៀងរាល់ថ្ងៃ ហើយរូបគាត់មានការភ័យខ្លាចប្តីរបស់គាត់បែកថ្នាំឈានដល់ការយកកាំបិតចាក់សម្លាប់គាត់ស្ត្រីជាប្រពន្ធបានសម្រេចចិត្តរើខោអាវវេចមកស្នាក់នៅជាមួយមិត្តភក្តិនៅចំណុចកើតហេតុខាងលើ ហើយប្រាប់ប្តីថា ឯងទៅដេកនៅឃ្លាំងកន្លែងធ្វើការឯងទៅ ខ្ញុំទៅហើយមិនបាច់ទៅរកខ្ញុំទេ។

លុះបាត់ប្រពន្ធរយៈពេល២ថ្ងៃ ទើបបុរសជាប្តីតាមរកប្រពន្ធឃើញប្រពន្ធបិទទ្វារដេកនៅក្នុងបន្ទប់ជួលដោយមានស្បែកជើងចំនួន២គូនៅមុខបន្ទប់ បុរសជាប្តីគិតខ្លីស្មានតែប្រពន្ធដេកជាមួយប្រុសផ្សេង ក៏សម្រេចចិត្តយកខ្សែពួរចងកជាប់នឹងជណ្តើរបង្កាន់ដៃមុខបន្ទប់ជួលរបស់ប្រពន្ធស្លាប់បាត់បង់ជីវិតបង្កឲ្យមានការភ្ញាក់ផ្អើលដល់កម្មករដែលជួលបន្ទប់នៅខាងលើ និងប្រជាពលរដ្ឋដែលរស់នៅក្បែរៗកន្លែងកើតហេតុ  រួចក៏បានរាយការណ៍ជូនសមត្ថកិច្ចមូលដ្ឋាន។

ក្រោយពេលសមត្ថកិច្ចមូលដ្ឋានទទួលបានព័ត៌មានថា មានមនុស្សចងកស្លាប់ភ្លាមកម្លាំងនគរបាលប៉ុស្តិ៍ចោមចៅទី១បានរាយការណ៍ និងសហការជាមួយកម្លាំងនគរបាលការិយាល័យជំនាញកោសល្យវិច្ច័យស្នងការនគរបាលរាជធានីភ្នំពេញចុះមកធ្វើកំណត់ហេតុ និងពិនិត្យសពបុរសខាងលើ។ បន្ទាប់ពីធ្វើការពិនិត្យសពរួចរាល់សមត្ថកិច្ចជំនាញបានបញ្ជាក់ឲ្យដឹងថា សពបុរសខាងលើពិតជាចងកធ្វើអត្តឃាតសម្លាប់ខ្លួនឯងពិតប្រាកដមែន។

សពត្រូវបានប្រគល់ទៅឲ្យក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យតាមប្រពៃណី៕