ស្លាប់ និងបរួស៥នាក់ក្នុងករីណរញ្ជួយដីនៅភាគខាងត្បូង​ប្រទេស​ចិន​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 25 November, 2019 ក+ ក-

​ចិន ៖ យ៉ាងហោចណាស់​មាន​មនុស្សម្នា​ក់បាន​ស្លាប់ ​និង៤នាក់​ផ្សេងទៀត​បាន​រងរបួស​ប​ន្ទា​ប់​ពី​គ្រោះ​រញ្ជួយ​ដី​កម្រិត ៥.២ រិច​ទ័​រ​បាន​វាយប្រហារ​ទីក្រុង Baise ក្នុង​តំបន់​ស្វយ័ត​ភាគខាងត្បូង​ប្រទេស​ចិន កាលពី​វេលា​ម៉ោង៩ និង១៨នាទី​ព្រឹក​ថ្ងៃ​ច័ន្ទ​នេះ​។​

​មជ្ឈមណ្ឌល​បណ្តាញ​រញ្ជួយ​ដី​ចិន ​(CENC) បាន​និយាយថា ​ចំណុចកណ្តាល​នៃ​ការរញ្ជួយ​ដី​ដែលមាន​ជម្រៅ​ប្រហែល​១០​គីឡូម៉ែត្រ​ត្រូវបាន​ត្រួតពិនិត្យ​នៅ​រយៈទទឹង​ខាងជើង ២២,៨៩ ដឺ​ក្រេ​ និង​រយៈបណ្តោយ១០៦,៦៥ ដឺ​ក្រេ​។​

​អ្នកស្លាប់​ និង​របួស​ត្រូវបាន​រាយការណ៍​ថា ស្ថិតនៅ​ក្នុងស្រុក Daxin ដែល​ក្បែរ​ចំណុចកណ្តាល​នៃ​ការរញ្ជួយ​នេះ​។ ក្រុម​អាជ្ញាធរ​បាន​និយាយថា ​ក្រុម​ជួយសង្គ្រោះ​បាន​ទៅកាន់​ចំណុចកណ្តាល​នៃ​រញ្ជួយ​ដើម្បី​អនុវត្ត​ការងារ​សង្គ្រោះ​៕