កម្ពុជា និងហ្វីលីពីនចែកគ្នាម្នាក់១ពិន្ទុ ថ្ងៃបើកឆាកស៊ីហ្គេម លើកទី៣០
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 26 November, 2019 ក+ ក-

ម៉ានីល ៖ ក្រុមជម្រើសជាតិយុវជនអាយុក្រោម ២២ឆ្នាំកម្ពុជា បានចែកគ្នា១ពិន្ទុម្នាក់ ជាមួយក្រុមម្ចាស់ផ្ទះ U22 ហ្វីលីពីន បន្ទាប់ពីបញ្ចប់ការប្រកួតពេញម៉ោងស្មើ ១-១ ក្នុងជំនួបបើកឆាកពូល A នៃព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣០នៅកីឡដ្ឋាន  Rizal Memorial Stadium នៃទីក្រុងម៉ានីល។

កម្ពុជា ​លេង​បាន​ល្អ​ណាស់​សម្រាប់​ការ​ប្រកួត​នេះ ទាំង​បច្ចេកទេស​និង​កម្លាំង។ ជាក់​ស្ដែង​១​គ្រាប់​បំបាក់​ក្រុម​ម្ចាស់​ផ្ទះ​ហ្វីលីពីន​នេះ​ធ្វើ​បាន​សម្រេច​ដោយ ​កែវ សុខផេង ​ខ្សែ​ប្រយុទ្ធ​មុត​ស្រួច​របស់​កម្ពុជា​តែ​ម្ដង​នៅ​តង់​ទី​១។ ចូល​ដល់​តង់​ទី​២ ​ក្រុម​ទាំង​ពីរ​ព្យាយាម​វាយ​បក​គ្នា​ទៅ​វិញ​ទៅ​មក​ដែរ រហូត​ដល់​ចុងម៉ោងទៅហើយនាទី៩០+៣ ​ក្រុម​ហ្វីលីពីន ក៏រក​បាន​១​គ្រាប់​វិញ តាម​ស្មើ​ក្រុម​កម្ពុជា​បាន​។ ​ចប់​ការ​ប្រកួត ​ក្រុមកម្ពុជា​បាន​ត្រឹម​ស្មើ​ក្រុម​ហ្វីលីពីន ១-១ ​ប៉ុណ្ណោះ​ក្នុង​ការ​ប្រកួត​បើកឆាក​របស់​ក្រុម៕