អបអរសាទរ! ក្រុម U19 កម្ពុជា បានឡើងជុំផ្ដាច់ព្រ័ត្រជាប្រវត្តិសាស្ដ្រ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 2 December, 2019 ក+ ក-

ភ្នំពេញ ៖ ក្រុមជម្រើសជាតិយុវជនអាយុក្រោម១៩ឆ្នាំកម្ពុជាបានឡើងជុំផ្ដាច់ព្រ័ត្រ ឬវគ្គ១៦ក្រុមចុងក្រោយ នៃពានរង្វាន់យុវជនជើងឯកអាស៊ី ឆ្នាំ២០២០ AFC U-19 Championship 2020) បន្ទាប់ពីក្រុមគូវែត បានប្រកួតស្មើក្រុមប៉ាឡេស្ទីន ដោយលទ្ធផល ៣-៣។

សម្រាប់ការចែកគ្នា ១ពិន្ទុម្នាក់ ក្នុងជំនួបបញ្ចប់ពូល A របស់ក្រុមទាំងពីរខាងលើ ធ្វើឲ្យក្រុមគោព្រៃជំទង់កម្ពុជា បង្កើតប្រវត្តិសាស្ដ្រឡើងជុំផ្ដាច់ព្រ័ត្រលើកដំបូង ក្នុងនាមក្រុមលេខ២ ល្អជាងគេទាំង៥ក្រុម ព្រោះក្រុម U19 គូវែត ដែលកំពុងឈរកំពូលតារាងបណ្ដោះអាសន្ន រកបានត្រឹម៨ពិន្ទុក្នុងពូល ហើយដកពិន្ទុប្រកួតជាមួយក្រុមបាត់តារាង គឺក្រុមប៉ាគីស្ថាន ពួកគេនៅសល់ត្រឹម ៥ពិន្ទុប៉ុណ្ណោះ ផ្ទុយពីក្រុម U19 កម្ពុជា ដែលកាត់កងការប្រកួតជាមួយក្រុមបាត់តារាង (ម៉ារីអាណាខាងជើង) កម្ពុជានៅសល់៦ពិន្ទុ៕