ស៊ីហ្គេម ៖ កម្ពុជា ដណ្ដើមបាន​មេដាយ​៩​គ្រឿង​ហើយ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 2 December, 2019 ក+ ក-

​ភ្នំពេញ ៖ គិត​ត្រឹម​ម៉ោង ១២​និង​០០​យប់មិញ​នេះ កម្ពុជា​បាន​មេដាយ​សរុប ៩​គ្រឿង​ហើយ​នៅ​ព្រឹត្តិការណ៍​ស៊ី​ហ្គេម​លើក​ទី​៣០ នៅ​ទីក្រុង​ម៉ានីល ប្រទេស​ហ្វីលីពីន ក្នុងនោះ មេដាយប្រាក់​បី​គ្រឿង និង​សំរឹទ្ធ​៦​គ្រឿង​។​

ប្រាក់​បី​គ្រឿង ១​បាន​ពីសី​ដក់ និង​ពីរ​ទៀត​បាន​ពីរ Arnis (​យុង ម៉េង​លី និង​កីឡាការិនី ស៊ី វណ្ណ​សូ​នី​តា​) ចំណែក សំរឹទ្ធ​៦​គ្រឿង ពី Arnis ដោយ​កីឡាករ ដិ​ប ង៉ែត សុខ ឈុន មឿ​ន ប៊ុនលី កីឡាការិនី ខៀវ ចិន្តា​រ័ត្ន យួ​ស សញ្ច​នា និង​កីឡាការិនី បូ ចាន់​ធី​៕