អាមេរិកដាក់ពន្ធជាថ្មីលើដែកថែប និងអាលុយមីញ៉ូម របស់ប្រេស៊ីល និងអាហ្សង់ទីន
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 4 December, 2019 ក+ ក-

បរទេស ៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសថា សហរដ្ឋអាមេរិក នឹងដាក់ពន្ធសារជាថ្មី លើដែកថែប និងអាលុយមីញ៉ូម ដែលនាំចូលពីប្រទេសប្រេស៊ីល និងប្រទេសអាហ្សង់ទីន។

លោក ត្រាំ បាននិយាយថា ប្រទេសប្រេស៊ីល និងអាហ្សង់ទីន បានចូលរួម ក្នុងការ ទំ លាក់តម្លៃ លើរូបិយប័ណ្ណរបស់ពួកគេ ដែលជារឿងមិនល្អសម្រាប់កសិករសហរដ្ឋអាមេរិក ។ លោកនិយាយថា ដូច្នេះ លោកនឹងតំឡើងពន្ធលើដែកថែប និងអាលុយមីញ៉ូមទាំងអស់  ភ្លាមៗ ដែលនាំចេញពីប្រទេសទាំងពីរនេះ  ទៅកាន់សហរដ្ឋអាមេរិក ។

ប្រធានាធិបតីសហរដ្ឋអាមេរិករូបនេះ បានវាយប្រហារម្តងទៀត ទៅកាន់ធនាគារ សហ ព័ន្ធ  ដោយជំរុញអោយធានាគារនេះ កាត់បន្ថយអត្រាការប្រាក់ និងបន្ធូរបន្ថយគោលនយោ បាយរូបិយវត្ថុ  ដូច្នេះបណ្តាប្រទេសជាច្រើន មិនអាច ទាញយកប្រយោជន៍ពី ប្រាក់ដុល្លារ ដ៏រឹងមាំ បានទេ។

គួរបញ្ជាក់ថា កាលពីខែមីនាមុន លោក  ត្រាំ បានចុះហត្ថលេខាលើសេចក្តីប្រកាសដើម្បីដាក់ពន្ធ ២៥ ភាគរយ លើដែកថែប និង ១០ ភាគរយលើអាលុយមីញ៉ូម  ដែលបានចូលជាធរមាន កាលពីថ្ងៃទី ២៣ ខែមីនា។ ក្រោយមកសេតវិមាន  បានផ្តល់ការលើកលែងជាបណ្តោះអាសន្នសម្រាប់រដ្ឋ ជាសមាជិកសហភាពអ៊ឺរ៉ុប ក៏ដូចជាប្រទេសអាហ្សង់ទីន អូស្ត្រាលី ប្រេស៊ីល កាណាដា ម៉ិចស៊ិក និងប្រទេសកូរ៉េខាងត្បូង។ ទន្ទឹមនឹងនេះ វិទ្យាស្ថានដែកថែបប្រេស៊ីល បានចេញសេចក្តីថ្លែងការណ៍មួយ ដោយនិយាយថា ការសម្រេចចិត្តរបស់សហរដ្ឋអាមេរិក  គឺមានការភ័ន្តច្រឡំ និងជាការសងសឹកមិនត្រឹមត្រូវ៕