បាញ់ប្រហារនៅមន្ទីរមួយ​ក្នុងប្រទេស​ឆែក ផ្តាច់ជីវិតមនុស្ស​៦​នាក់​ ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 11 December, 2019 ក+ ក-

​ឆែក ៖ ក្រុម​អាជ្ញាធរ​បាន​និយាយថា ខ្មាន់កាំភ្លើង​ម្នាក់​បាន​បាញ់សម្លាប់​មនុស្ស៦​នាក់​កាលពី​ថ្ងៃ​អង្គារ​នៅឯ​បន្ទប់​រង់ចាំ​មន្ទីរពេទ្យ​មួយ​នៅ​ភាគ​ខាងកើត​នៃ​ទីក្រុង Ostrava ប្រទេស​ឆែក​ក្នុងការ​វាយប្រហារ​ដែល​មិនអាច​ពន្យល់បាន។​ ​វា​ជាការ​បាញ់ប្រហារ​ដ៏​អាក្រក់​បំផុត​នៅ​សាធារណរដ្ឋ​ឆែក​ចាប់តាំងពី​បុរស​ម្នាក់​បាន​បាញ់សម្លាប់​មនុស្ស៨នាក់​នៅឯ​ភោជនីយដ្ឋាន​មួយ​ក្នុង​ទីក្រុង Uhersky Brod កាលពី​ឆ្នាំ២០១៥។​

​ប៉ូលីស​បាន​និយាយថា ពួកគេ​បានទទួល​ការហៅ​ទូរស័ព្ទ​អំពី​ការបាញ់ប្រហារ​មួយ​នៅ​ម៉ោង ៧ និង ១៩​នាទី​ព្រឹក​នៅ​មន្ទីរពេទ្យ​សាកលវិទ្យាល័យ​ក្នុង​ទីក្រុង Ostrava ជិត​ព្រំដែន​ជាមួយ​ប្រទេស​ប៉ូឡូញ​​ហើយ​មន្ត្រី​ប៉ូលីស​បាន​ស្ថិតនៅ​កន្លែងកើតហេតុ ៥ នាទី​ក្រោយមក ខណៈដែល​ពួកគេ​កំពុង​តាមរក​ជនដៃដល់​ផងដែរ​​។​

​ប៉ូលីស​បាន​បង្ហោះ​នៅលើ​បណ្តាញ​សង្គម Twitter​នូវ​រូបភាព​របស់​បុរស​ម្នាក់​ដែល​ពួកគេ​បានកំណត់​ពីដំបូង​ថា ​ជា​ជនសង្ស័យ​ ប៉ុន្តែ​ក្រោយមក​ត្រូវបាន​បញ្ជាក់​ច្បាស់​ថា​ជា​សាក្សី​ទៅវិញ​ដោយ​និយាយថា​​ពួកគេ​ក៏​កំពុងតែ​ស្វែងរក​មនុស្ស​ម្នាក់​ផ្សេងទៀត​ផងដែរ។ ​​ទូរទស្សន៍​ឆែក​បាន​រាយការណ៍​ថា ប៉ូលិស​បាន​នាំ​បុរស​ម្នាក់​ចេញពី​មន្ទីរពេទ្យ​ដោយ​ដាក់​ខ្នោះដៃ​​ប៉ុន្តែ​មិនបាន​បញ្ជាក់ថា​គាត់​ជា​ជនសង្ស័យ​ឬក៏​យ៉ាងណា​នោះទេ ។​

​នាយករដ្ឋមន្ត្រី​លោក Andrej Babis បាន​ប្រាប់​ទូរទស្សន៍​ដដែល​ថា​ការបាញ់ប្រហារ​នេះ​បានកើត​ឡើង​នៅ​ជិត​បន្ទប់​រង់ចាំ ខណៈដែល​រដ្ឋមន្ត្រីក្រសួង​សុខាភិបាល​លោក Adam Vojtech បាន​និយាយថា មនុស្ស៦នាក់​បាន​ស្លាប់ ។​ ​បន្ទាប់មក​បុគ្គលិក​មន្ទីរពេទ្យ​ត្រូវបាន​ជម្លៀសចេញ ហើយ​ប៉ូលីស​ស​កំពុងធ្វើការ​ដើ​ម្បី​ការពារ​តំបន់​ជុំវិញ​នោះ​ ​ខណៈដែល​លោក Hamacek និង​លោក Babis ក៏បាន​ធ្វើដំណើរ​ឆ្ពោះទៅកាន់​ទីក្រុង Ostravaផងដែរ​ដែលមាន​ចម្ងាយ ៣៥០ គីឡូម៉ែត្រ​ភាគ​ខាងកើត​នៃ​រដ្ឋធានី Prague ៕