បាញ់ប្រហារដ៏កក្រើក​នៅ​រដ្ឋ New Jersey សហរដ្ឋអាមេរិកសសម្លាប់មនុស្ស​៦​នាក់
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 11 December, 2019 ក+ ក-

អាមេរិក ៖ អាជ្ញាធរ​បាន​និយាយថា យ៉ាងហោចណាស់មនុស្ស ៦ នាក់ ក្នុងនោះ​មាន​មន្ត្រី​ប៉ូលិស​ម្នាក់ ជន​ស៊ីវិល ៣ នាក់​និង​ជនសង្ស័យ ២ នាក់​ត្រូវបាន​សម្លាប់​នៅ​ក្នុងការ​ការបាញ់ប្រហា​រ​មួយ នៅ​ថ្ងៃ​អង្គារ​សប្ដាហ៍​នេះ នៅឯ​ទីក្រុង Jersey នៃ​រដ្ឋ New Jersey ភាគ​ឦសាន​សហរដ្ឋអាមេរិក​។ ​នេះ​បើ​យោងតាម​ប្រភពពី CGTN ។​

​បើតាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុង​តំបន់​បាន​ឲ្យ​ដឹងថា ប៉ូលិស​ពីរ​នាក់ និង​ជន​ស៊ីវិល​ម្នាក់​ផ្សេងទៀត ក៏បាន​រងរបួស​ផងដែរ​។​ មន្ត្រី​ប៉ូលិស​បាន​និយាយថា ​ភាគច្រើន​នៃ​សាកសព​ជនរងគ្រោះ​ត្រូវបាន​គេ​រកឃើញ​នៅឯ​ផ្សារ​ទំនើប kosher grocery ដែល​ស្ថិតនៅ​ភាគខាងត្បូង​ទីក្រុង Jersey បន្ទាប់ពី​មានការ​បាញ់ប្រហារ​ត្រូវបាន​គេ​រាយការណ៍​។

​អាជ្ញាធរ​បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ទាំង ២​នាក់​គឺ​បុរស​ម្នាក់​ និង​ស្ត្រី​ម្នាក់​បាន​បើក​ការបាញ់ប្រហារ​នៅខាងមុខ​ផ្សារ​ទំនើប kosher grocery លើ​ហ្វូងមនុស្ស​ដែល​កំពុង​ដើរ​ឆ្លងកាត់​។​ ប៉ុន្តែ​ភ្លាមៗ​មិនទាន់មាន​ការបញ្ជា​ក់​ពី​ចេតនា នៅ​ពីក្រោយ​ការបាញ់ប្រហារ​នេះ​នៅឡើយ​ទេ​៕