សម្តេចនាយករដ្ឋមន្ត្រីសរសើរទម្រង់លេងរបស់ក្រុមជម្រើសជាតិបាល់ទាត់ U22 កម្ពុជា
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 11 December, 2019 ក+ ក-

ភ្នំពេញ ៖ សម្តេចតេជោ បានថ្លែងអំពាវនាវសុំឲ្យជនរួមជាតិយោគយល់ និងអធ្យាស្រ័យដល់កីឡាករ កែវ សុខផេង ដែលទាត់បាល់ ១១ម៉ែត្រ មិនចូលទីនៅក្នុងការប្រកួតស៊ីហ្គេម នៅប្រទេសហ្វីលីពីន កាលពីម្សិលម៉ិញ។ ជាមួយនោះ សម្តេចតេជោ ក៏បានកោតសរសើរចំពោះទម្រង់លេងរបស់កម្ពុជា បើទោះបីជាកម្ពុជា មិនទទួលបានមេដាយសំរិទ្ធ ក្នុងការប្រកួតជាមួយក្រុមបាល់ទាត់ជម្រើសជាតិ U22 មីយ៉ាន់ម៉ាក៏ដោយ។

សម្តេចនាយករដ្ឋមន្ត្រីកម្ពុជា តេជោ ហ៊ុន សែន បានសុំយោគយល់ពី សំណាក់ជនរួមជាតិ ចំពោះកីឡាករបាល់ទាត់កម្ពុជា កែវ សុខផេង ដែលទាត់ បាល់ប៉េណាល់ទី១១ម៉ែត្រមិនបានសម្រេចនៅក្នុងការប្រកួតដណ្តើមមេដាយ សំរិទ្ធិជាមួយមីយ៉ាន់ម៉ា កាលពីម្សិលម៉ិញ។ សម្តេចតេជោ បញ្ជាក់ថា នេះជា ប្រវត្តិសាស្ត្របាល់ទាត់របស់កម្ពុជា ដែលបានឡើងដល់វគ្គពាក់កណ្តាលផ្តាច់ ព្រាត់ តាំងពីចូលរួមប្រកួតកីឡាស៊ីហ្គេមកន្លងមក។ យ៉ាងណាក៏ដោយ សម្តេចតេជោមិនពេញចិត្តសោះឡើយចំ ពោះការលាបពណ៌ ចំពោះកីឡាករ កែវ សុខផេងថា ជាគិញ វៀតណាម នៅពេល កែវ សុខផេង ទាត់បាល់ពិន័យ ១១ម៉ែត្រមិនបានសម្រេច នៅក្នុងជំនួបជាមួយវៀតណាម នៅវគ្គពាក់កណ្តាលផ្តាច់ព្រាត់ ក្នុងលទ្ធផល ៤ទល់នឹងសូន្យ។

សូមជម្រាបថា ការប្រកួតកីឡាស៊ីហ្គេម លើកទី៣០ នៅហ្វីលីពីន នឹងបិទបញ្ចប់នៅថ្ងៃនេះហើយ។ ជាមោទនភាព ព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣០នៅប្រទេសហ្វីលីពីន កម្ពុជាទទួលបានមេដាយសរុប៤៦ ក្នុងនោះ មាស៤ ប្រាក់៦ និងសំរឹទ្ធ៣៦៕