អ្នក​ពន្លត់អគ្គិភ័យ​២​នាក់​ស្លាប់ និង៣នាក់របួស​ក្នុងការ​ប្រយុទ្ធ​នឹង​ភ្លើង​ឆេះ​ព្រៃនៅ​អូស្ត្រាលី​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 20 December, 2019 ក+ ក-

អូស្ត្រាលី ៖ ក្រុមមន្ត្រី​អូស្ត្រាលីបាន​និយាយ​នៅ​ថ្ងៃ​សុក្រ​នេះ​ថា​ ក្រុម​ពន្លត់​អគ្គិភ័យ​២​នាក់​បាន​ស្លាប់ ​និង​៣​នាក់​ទៀត​បាន​រងរបួស​នៅពេលដែល​រថយន្ត​រប​ស់​ពួកគេ​បាន​បុក​នឹង​ដើមឈើ​នៅពេលដែល​ពួកគេ​ប្រយុទ្ធ​នឹង​ភ្លើង​ឆេះ​ព្រៃ​ដែល​មិនអាច​គ្រប់គ្រង​បាន​នៅក្នុង​រដ្ឋ​ញូ​វ​សៅ​វែ​ល​។​

​ក្រុម​អ្នក​ពន្លត់អគ្គិភ័យ​បាន​និយាយថា ឧប្បត្តិ​ហេតុនេះ​បានកើត​ឡើង​នៅពេលដែល​រថយន្ត​បាន​បុក​ដើមឈើ​បន្ទាប់មក​ក្រឡាប់​លើ​ដងផ្លូវ​ក្នុងកំឡុងពេល​ប្រតិបត្តិការ​មួយ​កាលពី​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍​នៅឯ​តំបន់ Buxton ចម្ងាយ​ប្រហែល ១០០ គីឡូម៉ែត្រ​ភាគ​និរតី​នៃ​ទីក្រុង​ស៊ីដនី​។​

​នាយករដ្ឋមន្ត្រី​លោក Scott Morrison បាន​ចូលរួម​គោរព​វិញ្ញាណក្ខន្ធ​ដល់​ក្រុម​ពន្លត់​អគ្គិភ័យ​ដោយ​និយាយថា​ ការលះបង់​របស់​ពួកគេ​នឹងត្រូវ​ចងចាំ​ជានិច្ច​។ លោក​បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា ​“ពួកគេ​បាន​ការពារ​សហគមន៍​របស់​ពួកគេ​យ៉ាង​ក្លាហាន​ជាមួយនឹង​ស្មារតី​ដែល​មិនចេះ​រីងស្ងួត​និង​ការលះបង់​យ៉ាងខ្លាំង​ក្នុងចំណោម​ប្រជាជន​អូស្ត្រាលី​៕