នាងសា​សា គ្រោងទៅ​ព្យាបាលនៅ​បរទេស និងរក្សាជំហប្តឹងឧកញ៉ា សុខ ប៊ុន
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 9 July, 2015 ក+ ក-

​ភ្នំពេញ​៖ នាង ឯក សុជាតា ហៅ​សា​សា អតីត​ពិធី​ការិនី​ទូរទស្សន៍ CTN នៅ​ថ្ងៃទី​៩ កក្កដា នេះ បានបង្ហាញ​រូបភាព​នៃ​ស្នាមរបួស​យ៉ាងធ្ងន់ធ្ងរ និង​ច្រើន​កន្លែង​ដោយបញ្ជាក់ថា នាងគ្រោងទៅព្យាបាលជំងឺនៅបរទេស ហើយរឿងអំពើហិង្សានេះ ទោះបីជាយ៉ាងណា ក៏នាងនៅតែរក្សាជំហ ប្តឹងឧកញ៉ា សុខ ប៊ុន ដដែល។

រូបភាព​ជាច្រើន​សន្លឹក​ដែល​ត្រូវបាន​ចែកចាយ​នៅ​រសៀល​ថ្ងៃនេះ បានបង្ហាញ​ពី​ស្នាមរបួស​លើ​ផ្ទៃមុខ​របស់​នាង​សា​សា ដែល​ឡើង​ហើម ជាំភ្នែក​ខាងស្តាំ និង​របួស​លើ​ដងខ្លួន​ជាច្រើន​កន្លែង​ទៀត​។​ក្រៅពី​រូបភាព​នៃ​របួស នាង​សា​សា ក៏បាន​ឲ្យ​ដឹង​ពី​អាកា​រៈហ៊ឹ​ង​ត្រចៀក​ខាងឆ្វេង ឈឺក្បាល​យ៉ាងខ្លាំង​ទៀតផង​។

នាង សា​សា បានបញ្ជាក់​ប្រាប់​អ្នក​សា​រព័ត៌មាន​នៅ​ថ្ងៃទី​៩ កក្កដា នេះ​ថា ប្រសិនបើ​របួស​លើ​ផ្ទៃមុខ​របស់​នាង​នៅ​បន្ត​ហើម និង​ឈឺចាប់​ខ្លាំងទៀតនោះ នាង​នឹង​ចេញទៅ​ព្យាបាល​ជំងឺ​នៅ​ប្រទេស​ថៃ ប៉ុន្តែ​មិនទាន់​កំណត់​នៅពេលណា​នោះទេ​។

​ឧកញ៉ា សុខ ប៊ុន ត្រូវគេ​ដឹងថា​បាន​ចាក​ចេញពី​កម្ពុជា​ភ្លាមៗ​ទៅ​ប្រទេស​សឹង្ហ​បូរី ក្រោយពី​មាន​ករណី​ហិង្សាដោយ​ចេតនា​កើត​ឡើងលើ​អតីត​ពិធី​ការិនី​ទូរទស្សន៍ CTN នាង សា​សា រួចមក​។​

​គួររំលឹកថា កាលពី​ព្រឹក​ថ្ងៃទី​៨​កក្កដា ឆ្នាំ​២០១៥ វីដេអូ​ឃ្លី​ប​មួយ រយៈពេល​ជាង​១​នាទី ត្រូវបាន​គេ​បង្ហោះ​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​ហ្វេ​ស​ប៊ុ​ក​ជា​សា​ធារ​ណៈដែល​បង្ហាញ​ឲ្យ​ឃើញ​ពី​សកម្មភាព​ដ៏​កាច​សាហាវឃោរឃៅ ដែល​មជ្ឈដ្ឋាន​ទូទៅ​គិតថា​បង្កឡើង​ដោយ​ឧកញ៉ា សុខ ប៊ុន បាន​វាយ​យ៉ាង​កម្រោល​ទៅលើ​នាង សា​សា អតីត​ពិធី​ការិនី​ស្ថានីយទូរទស្សន៍ CTN​។​នាង សា​សា ក៏ត្រូវគេចាប់​បោចសក់​អូស ទាត់​ធាក់ និង​មាន​អង្គរក្ស​ម្នាក់ទៀត​បាន​អា​ម៉េ​កាំភ្លើងខ្លី​កាន់​ជាប់​នឹង​ដៃ ដើម្បី​គំរាម​ជនរងគ្រោះ​ទៀតផង​។​ខ​ណៈនោះ មាន​អ្នក​បម្រើការ​ក្នុង​ហាង​ម្នាក់​តាម​ជួយ​ឃាត់​ជាច្រើនលើក ប៉ុន្តែ​ឧកញ៉ា សុខ ប៊ុន និង​អង្គរក្ស នៅតែ​បន្តសកម្មភាព​វាយ​អូស​នាង សា​សា ពីសា​ឡុង​អង្គុយ​រួមគ្នា ទម្លាក់​លើ​កម្រាល​ឥដ្ឋ​បណ្តាល​ឲ្យ​រហែក​អាវ នៅសល់តែ​ខោខ្លី​។​

​នាង សា​សា បាន​ប្រាប់​ឲ្យ​ដឹងថា​ «​ គ្រាន់តែ​កើតហេតុ​ភ្លាម ខ្ញុំ​ទៅប្ដឹង​នៅ​ការិយាល័យ​ព្រហ្មទណ្ឌ​នៅ​ក្រសួងមហាផ្ទៃ​ភ្លាម កាលពី​ព្រឹក​ថ្ងៃទី​២ កក្កដា វេលា​ម៉ោង​៨​ព្រឹក ប៉ុន្តែ​ពួកគាត់​អត់​ឃើញ​ហៅ​ខ្ញុំ​ទៅ​ដោះស្រាយ​អី​ទេ ទើប​ប៉ា​ខ្ញុំ​គាត់​ទៅប្ដឹង​ម្ដងទៀត ហើយ​ក្រោយពី​បាន​បង្ហោះ​វីដេអូ​ឃ្លី​ប​ហ្នឹង ទើប​ឃើញថា​មានការ​ភ្ញាក់ផ្អើល​ »​។​

​នាង​ទទួលស្គាល់​ហេតុការណ៍​ដែល​នាំ​ឲ្យ​កើត​ជម្លោះ គឺ​បណ្ដាលមកពី​កំហុស​ពាក្យសម្ដី​ម្ខាងៗ ប៉ុន្តែ​នាង​យល់ថា​អំពើហិង្សា​ដែល​ជនល្មើស​បាន​បង្ក​ចំពោះ​ខ្លួន គឺ​មិនអាច​ទទួលយកបាន ទើប​គ្មាន​ការសម្រុះសម្រួល​។ ក្នុងពេល​កើតរឿង នាង​មិនបាន​ដឹងថា​បុរស​ដែល​បាន​បង្កហេតុ គឺជា​ឧកញ៉ា​នោះទេ គឺ​រហូត​ទាល់តែ​ចប់សព្វគ្រប់ ទើប​មានការ​បញ្ជាក់ថា​លោក គឺជា​ឧកញ៉ា​សុខ ប៊ុន ដែលជា​អ្នកជំនួញ​វ៉ាល់​លាន និង​មាន​ក្រុមហ៊ុន​រាប់មិនអស់​ក្នុង​ដៃ​។ ទោះយ៉ាងណា​ក៏ដោយ នាង​អះអាងថា​មិន​ខ្លាច​ចំពោះ​សុវត្ថិភាព​នោះទេ គឺ​នៅតែ​រក្សា​ជំហរ​បន្ត​ពាក្យបណ្ដឹង​រហូត​ជន​ដែល​បង្ក​ស្នាម របួស​ចំពោះ​ខ្លួន ទទួលទោស​តាមច្បាប់​។

អតីត​តារា​រូបនេះ​និយាយថា​៖« ក្រោយពេល​ដឹងថា​ខ្ញុំ​ដាក់ពាក្យ​បណ្ដឹង ខាង​គាត់​សុំ​សម្រួល ប៉ុន្តែ​ប៉ា​ខ្ញុំ​គាត់​ដាច់ខាត​អត់​ទទួល​ទេ ជាក់ស្ដែង​ពេល​គាត់​បាន​មើល​វីដេអូ​ឃ្លី​ប​ហ្នឹងហើយ គាត់​កាន់តែ​ពុះកញ្ជ្រោល​ចង់​រក ខុសរកត្រូវ ព្រោះ​វា​សាហាវ​ពេក ឥឡូវ​ហ្នឹង​ខ្ញុំ​បាន​ឆ្លើយ​ទៅ​គាត់​(​អ្នក​ទាក់ ទង​សម្រួល​)​ថាបើ​ចង់ សម្រួល​ទៅ​សម្រួល​ជាមួយ​ប៉ា​ខ្ញុំ​ទៅ ហើយ​ខ្ញុំ​និយា យ​អញ្ចឹង​ព្រោះ​ខ្ញុំ​ដឹងថា​ប៉ា​ខ្ញុំ​គឺ​គាត់​អត់​ដាច់ខាត​សម្រាប់​រឿង​ហ្នឹង​ ។​

សូម​រំលឹក​ផងដែរ​ថា ហេតុការណ៍​អំពើហិង្សា​ខាងលើនេះ​កើតឡើង​ពេល​រំលង​អា​ធ្រា​ត្រ​ឈានចូល​ថ្ងៃទី​២ ខែកក្កដា ឆ្នាំ​២០១៥ កន្លងមកនេះ​នៅក្នុង​ក្លឹប​កម្សាន្ត ស្ថិត​ក្ន្ង​សង្កាត់​ទន្លេបាសាក់ ខណ្ឌ​ចំកា​មន រាជធានី​ភ្នំពេញ ប៉ុន្តែ​រឿងនេះ ទើប​ត្រូវបាន​បែកធ្លាយ​នៅ​ព្រឹក​ថ្ងៃទី​៨ ខែកក្កដា តាមរយៈការទម្លាយ​ជា​សា​ធា​រណៈ​នូវ​រូបភាព​វីដេអូ​ឃ្លី​ប​នៃ​កាម​រ៉ា​សុវត្ថិភាព​ដែល​គេ​ចាប់​ភ្ជាប់​នៅក្នុង​ហាង​នោះ​។​

​ឧកញ៉ា សុខ ប៊ុន គឺជា​ប្រធាន​ក្រុមហ៊ុន TEHO Development និង​ជា​ប្រធាន​សមាគម​អ្នកវាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា គឺជា​អ្នកមាន​ទ្រព្យសម្បតិ្ត​ដ៏​ស្តុកស្តម្ភ និង​ជា​អ្នកជំនួញ​មួយរូប ដែល​បាន​បណ្តាក់ទុន​លើទឹក​ប្រាក់ ៥០០ លាន​ដុល្លារ លើ​គម្រោង​សាងសង់​នៅ​ជ្រោយចង្វា​។​

ក្រោយពេល​កើតហេតុ​នាង សា​សា ដាក់ពាក្យ​ប្តឹង​ហើយ​តុលាការ​សាលាដំបូង​រាជធានី​ភ្នំពេញ ក៏បាន​ចេញ​ដីកា​បង្គាប់​ឲ្យ​លោក​ឧកញ៉ា សុខ ប៊ុន ចូលខ្លួន ទៅ​ឆ្លើយបំភ្លឺ​នៅ​ល្ងាច​ថ្ងៃទី​៨ ខែកក្កដា នេះដែរ ប៉ុន្តែ​កាលពី​រសៀល​ម្សិលមិញដល់ពេលកំណត់ហើយ គេ​មិនឃើញ​ឧកញ៉ា សុខ ប៊ុន ចូលខ្លួន​ត​សម​ដីកាកោះ​នោះទេ ធ្វើ​ឲ្យ​អ្នកសារព័ត៌មាន​ជាតិ និង​អន្តរជាតិ​ជាច្រើន​នាក់​ដែល​ខំ​រង់ចាំ​មានការ​ខកចិត្ត​។ រហូតមកដល់​ល្ងាច​ថ្ងៃទី​៩ ខែកក្កដា នេះ សមត្ថកិច្ច​នៅតែ​បន្ត​ស្វែងរក​ឧកញ៉ា សុខ ប៊ុន និង​អង្គរក្ស​នៅឡើយ​៕ដោយ៖រដ្ឋា

mknjhy

nhbj

cvgfd

bhgvb

xcvb

oplk

asdf