ប៉ូលីសឃាត់ខ្លួនប៉េអឹម២រូប ពាក់ព័ន្ធ ការចែកចាយថ្នាំញៀន
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 10 July, 2015 ក+ ក-

មណ្ឌលគីរី៖ តុលាការខេត្តមណ្ឌលគិរី នៅថ្ងៃទី១០ ខែកក្កដានេះ បានបញ្ជា ឲ្យមន្ត្រីនគរបាលនាំខ្លួន ប៉េអឹម ២នាក់ ចូលតុលាការដើម្បីឆ្លើយបំភ្លឺពាក់ព័ន្ធនឹងករណីជួញដូរគ្រឿងញៀន។

ជនសង្ស័យទាំងពីររូបមាន៖ ទី១. ឈ្មោះ សេក ឈឿន ភេទប្រុស អាយុ៤០ឆ្នាំ ជាមន្រ្តីប៉េអឹម ខេត្តមណ្ឌល គិរី ពាក់ស័ក្តមួយ ទីពីរឈ្មោះ អៀប សុខុម ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរជាមន្រ្តីអាវុធហត្ថខេត្តមណ្ឌលគីរី ត្រូវបានឃាត់ខ្លួនក្នុងផ្ទះជួលមួយកន្លែង ស្ថិតនៅភូមិដោះក្រមុំ សង្កាត់សុខដុម ក្រុងសែន មនោរម្យ ខេត្តមណ្ឌលគិរី ដឹកនាំលោក ជា សុវណ្ណថេត ព្រះរាជ្ញារងអមសាលាដំបូងខេត្ត។

មន្រ្តីនគរបាលបាននិយាយថា វត្ថុតាងដែលរឹបអូសបានរួមមាន៖ សារធាតុញៀនមួយចំនួន កាំភ្លើងខ្លីម៉ាក K59 ចំនួន ២ដើម និងគ្រាប់មួយចំនួន រថយន្តម៉ាកម៉ុងតេរ៉ូ ពណ៌ត្រេអ៉ី ១គ្រឿង និងប្រាក់រៀលមួយចំនួន។

មន្រ្តីនគរបាលឲ្យដឹងថា មន្រ្តីអាវុធហត្ថ (អ.ហ) ខេត្តមណ្ឌលគីរី ២រូប ត្រូវបាន កម្លាំងនគរបាលចាប់ខ្លួនកាលពីថ្ងៃទី០៦ ខែកក្កដា រហូតដល់រសៀល ថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១៥ ទើបពួកគេសារភាពថាបានប្រព្រឹត្តដូចការចោទប្រកាន់មែន។

ជនសង្ស័យដែលជាអ្នកចែកចាយ ថ្នាំញៀនទាំងពីរនាក់ នឹងត្រូវបញ្ជូនទៅកាន់សាលាដំបូងខេត្ត នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៥ វេលាម៉ោង២រសៀលនេះ៕ដោយ៖រដ្ឋា

mkjngp

mnjkjh