​រវល់​ធ្វើការ​ក្នុងផ្ទះ​កូនប្រុស​អាយុ​៣​ឆ្នាំ​ដើរ​ធ្លាក់​ទឹកស្រះ​ក្រោយ​ផ្ទះ​ស្លាប់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 11 July, 2015 ក+ ក-

​ខេត្តរតនគិរី​៖ កុមារា​អាយុ​៣​ឆ្នា​ម្នាក់ បាន​លង់ទឹក​ស្រះ​មាន​ជម្រៅ​ប្រហែល ២​ម៉ែត្រ ខាងក្រោយ​ផ្ទះ​ស្លាប់ កាលពី​វេលា​ម៉ោង​២:៣០​នាទី​រសៀល ថ្ងៃទី​១០ ខែកក្កដា ឆ្នាំ​២០១៥ ស្ថិតនៅ​ភូមិ​បី​ឆ្កែ​ហត់ ឃុំ​ត្រ​ញាំ​ង​ក្រហម ស្រុក​កូន​មុំ ខេត្ដ​រតនគិរី​។​

លោក ផាន់ តិក អធិការរង​ស្រុក​កូន​មុំ បាន​ប្រាប់​ឲ្យ​ដឹងថា កុមារ​រងគ្រោះ​ឈ្មោះ រំ ប៉ាវ ភេទ​ប្រុស អាយុ​៣​ឆ្នាំ មាន​ឪពុក​ឈ្មោះ កន ភារ​ម្យ អាយុ​២២​ឆ្នាំ និង​ម្តាយ​ឈ្មោះ ម៉ន ចន្ថា អាយុ​២៤​ឆ្នាំ ទីលំនៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ ជា​គ្រួសារ​កសិករ​។​

បុរស​ជា​ឪពុក​កុមារ​រងគ្រោះ​បាន​ប្រាប់​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​រូបគាត់ និង​ប្រពន្ធ កំពុងធ្វើការ​នៅក្នុង​ផ្ទះ​ហើយ​កូនប្រុស​តូច​របស់គាត់​ក៏​នៅ​លេង​ក្បែរ​នោះដែរ ។​មួយសន្ទុះ​ក្រោយមក ស្រាប់តែ​បាត់​កូន​ដោយ​មិនបាន​ចាប់អារម្មណ៍​ថា​កូន​បាន​ដើរទៅ​ស្រះ​ក្រោយ​ផ្ទះ​នោះទេ​។ ឪពុក​កុមារ​រងគ្រោះ​បន្តថា ពួកគាត់​បានរ​កកូន​ក្នុងផ្ទះ​មិនឃើញ ក៏បាន​ដើរទៅ​មើល​នៅក្រោយ​ផ្ទះ ស្រាប់តែ​ឃើញ​កូន​អណ្តែត​ទឹក​ក្នុង​ស្រះ​ស្លាប់បាត់​បង់ជីវិត​ទៅហើយ ធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​អ្ន​ក​ជិតខាង និង​ដល់​សមត្ថកិច្ច​ចុះមក​ពិនិត្យ​ខ្លាចក្រែង​ជា​អំពើ​ឃាតកម្ម​៕ដោយ៖ឡុង សារ៉េត

mnjkp