ក្រុមគ្រួសារលោក ហ៊ុន សែន និង​លោក សម រង្ស៊ី ទទួលទាន​អាហារ​ពេល​ល្ងាច​រួមគ្នា​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 12 July, 2015 ក+ ក-

​ភ្នំពេញ​៖ ក្រុមគ្រួសារ​លោកនាយក​រដ្ឋ មន្ត្រី ហ៊ុន សែន និង​លោក សម រង្ស៊ី បានទទួល​ទាន​អាហារ​ពេល​ល្ងាច ជា​លក្ខណៈ​គ្រួសារ​រួមគ្នា កាលពី​ព្រលប់​ថ្ងៃ​សៅរ៍ ទី​១១ ខែកក្កដា វេលា​ម៉ោង​៧:០០ នៅ​សណ្ឋាគារ កាំបូឌីយ៉ាណា ។​

នៅក្នុង​ពិធី​ទទួលទាន​អាហារ ជា​លក្ខណៈ​មហា​គ្រួសារ របស់​អ្នក​ន​យោ​យ​បាយ​ជាន់ខ្ពស់​ទាំងពីរ​រួមមាន លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន លោកស្រី ប៊ុនរ៉ានី ហ៊ុន សែន ព្រមទាំង​កូន​៦​នាក់ ក្នុងនោះ​កូនបង្កើត​៤​នាក់ និង​កូនប្រសារ​២​នាក់ រីឯ​ក្រុមគ្រួសារ​លោក សម រង្ស៊ី អមដោយ​ភរិយា​របស់លោក លោកស្រី ជូ​ឡុង សូ​មួ​រ៉ា ព្រមទាំង​កូន​៣​នាក់ ក្នុងនោះ​មានកូន​ប្រសារ​ចូលរួម​ផងដែរ​។

នៅក្នុង​ពិធី​ទទួលទាន​អាហារ ថ្នាក់ដឹកនាំ​កំពូល​អ្នក​ទាំងពីរ ព្រមទាំង​ក្រុមគ្រួសារ​បានបង្ហាញ​នូវ​ភាពស្និទ្ធស្នាល​រាក់ទាក់​ជាទីបំផុត ហើយក៏​ជាការ​បង្ហាញ​ឲ្យ​ឃើញ​ពី​វប្បធម៌​សន្ទនា កាលពី​ថ្ងៃទី​២២ ខែកក្កដា ឆ្នាំ​២០១៤ ដែល​ប្រធាន​បក្ស​ទាំងពីរ​បាន​ប្រកាន់យក​។

ការជួបជុំ​ពិសារ​ភោជនាហារ​ជា​គ្រួសារ​រួមគ្នា​បែបនេះ អាច​ចាត់​ទុ​ថា​ជា​ប្រវត្តិសាស្ត្រ​របស់​អ្នកនយោបាយ​ខ្មែរ ព្រោះ​ជា​លើកទីមួយ​ហើយ​ដែល​អ្នកនយោបាយ​ធ្លាប់តែ​ឈ្លោះ​គ្នា​ឥត​ប្រណី និង​វាយប្រហារ​ផ្តួលរំលំ​គ្នា​ក្នុង​ផ្លូវ​នយោបាយ​យ៉ាង​ស្រួចស្រាវ​នៅ​ប្រទេស​កម្ពុជា បង្កើតឡើង​ឲ្យ​មាន​ជំនួប​លក្ខ​ណះ​មហា​គ្រួសារ ដែល​អាច​បង្ក​ឲ្យ​មាន​ភាពកក់ក្តៅ​សម្រាប់​បងប្អូន​ប្រជាពលរដ្ឋ​៕​ដោយ៖ខេរៈ
mnzxc
mkpe

vgcfdx

mjnhbg