ខេត្តរតនគិរីៈ មន្ត្រីជំនាញរដ្ឋបាលព្រៃ ឈើ និងប៉ូលិសសេដ្ឋកិច្ចខេត្តរួមទាំងប៉ូលិសច្រកទ្វារអន្តរជាតិអូរយ៉ាដាវមិនបង្ក្រាបរថយន្តទាំងតូចទាំធំដឹកឈើប្រណីតជាច្រើនគ្រឿងដែលសម្រុកដឹកចេញតាមច្រកទ្វារមួយនេះជារាល់ថ្ងៃ។
មន្ត្រីមួយរូបសុំមិនបញ្ចេញឈ្មោះ បានប្រាប់ឲ្យដឹងថា គេមិនបង្ក្រាបដោយសារអ្នករកស៊ីឈើខុសច្បាប់ទាំងនោះសុទ្ធតែជាកូនក្មួយអ្នកធំ និងអ្នកមានអំណាចនៅក្នុងខេត្ត ឬក៏ឈ្មោះមន្ត្រីធំៗទាំងនោះមកកាងហើយដឹកឈើប្រណីតប្រភេទធ្នង់ដោយបន្តដឹកតាមរថយន្តទំនើបៗ ស៊េរីខ្ពស់ៗ ជាច្រើនគ្រឿងយ៉ាងអនសធិបតេយ្យលក់ទៅអោយឈ្មួញវៀតណាមតាមច្រកទ្វារអន្តរជាតិអូរយ៉ាដាវ និងច្រករបៀងទាំងយប់ទាំងថ្ងៃពុំមានសមត្ថកិច្ចណាហ៊ានបង្ក្រាបនោះទេ។
ប្រភពបន្តថា ជាក់ស្តែងនៅព្រឹកថ្ងៃទី១១ និងយប់ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៥ គេសង្កេតឃើញមានរថយន្តដឹកឈើប្រណីតប្រភេទធ្នង់ជាច្រើនគ្រឿងធ្វើចរាចរណ៍តាមដងផ្លូវជាតិលេខ៧៨A ឆ្ពោះទៅប្រទេសវៀតណាមយ៉ាងរលូន។ រថយន្តទំនើបៗទាំងនោះរួមមានរថយន្តធុនត្រា បាឡែន លុច្សស៊ីស ហាយឡែនឌឺ តាកូម៉ា ព្រមទាំងរថយន្តសាំយ៉ុងផងដែរ ដែលឈ្មួញបាននឹងកំពុងដឹកចេញពីក្រុងបាលុងឆ្ពោះទៅព្រំដែន ពុំមានសមត្ថកិច្ចជំនាញ និងសមត្ថកិច្ចប្រឆាំងបទល្មើសប៉ះពាល់នោះឡើយបានត្រឹមតែឈរមើល និងក្រវីក្បាលតែប៉ុណ្ណោះព្រោះថា ឈ្មួញទាំងនោះសុទ្ធជាសាច់ញាតិ និងកូនមន្ត្រីថ្នាក់ខ្ពស់មួយចំនួនតូចនៅក្នុងខេត្តរតនគិរី។
ឈ្មួញដែលកំពុងរកស៊ីបទល្មើសព្រៃឈើទាំងនោះត្រូវបានសមត្ថកិច្ចបង្ហើបអោយដឹងថា រថយន្តដឹកឈើប្រណីតច្រើនពិតមែនមិនតិចជាងជិត៤០គ្រឿងក្នុងមួយថ្ងៃ ក៏ប៉ុន្តែសមត្ថកិច្ចនៅតាមដងផ្លូវមិនបានលុយនោះទេ រថយន្តដឹកឈើទាំងនោះសុទ្ធតែកូនអ្នកធំ និងប្អូនអ្នកធំ។ សមត្ថកិច្ចដដែលបានបញ្ជាក់ទៀតថាបើបានលុយពីក្រុមអ្នករកស៊ីអត់មានខ្នងមួយចំនួនតូច។
បើតាមប្រភពពត៌មានអ្នកដឹកតាមឡានទាំងអស់នោះបានខ្សឹបប្រាប់អ្នកព័ត៌មានដែរថាឈើទាំងអស់នេះគឺខ្មែរអ្នកស៊ីឈ្នួលដឹកឈើប្រណិតខុសច្បាប់អោយថៅកែធំៗជនជាតិវៀតណាមគ្រប់រថយន្តទាំងអស់ ប្រភពដែលឈើដែលច្រើនជាងគេស្រុកតាវែង ស្រុកលំផាត់ ស្រុកកូនមុំ ស្រុកវ៉ើនសៃ ស្រុកអណ្តូងមាស សព្វថ្ងៃនេះជំនួញឈើប្រណិតយ៉ាងកក្រើត ដឹក ជញ្ជូនឆ្ពោះទៅតាមច្រកទ្វារអន្តរជាតិអូរយ៉ាដាវទៅលក់នៅប្រទេសវៀតណាម៕ឡុង សារ៉េត