បទចោទប្រកាន់ទម្លាក់លោក ដូណាល់ ត្រាំ ចេញពីតំណែងត្រូវបានបញ្ជូន​ទៅកាន់​ព្រឹទ្ធសភា
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 16 January, 2020 ក+ ក-

​អាមេរិក ៖ មាត្រា​នៃ​ការចោទប្រកាន់​ប្តឹង​ទម្លាក់​លោក​ប្រធានាធិបតី Donald Trump ពីបទ​រំលោភ​អំណាច ​និង​ការរាំងស្ទះ​ដល់​សភា​ត្រូវបាន​បញ្ជូន​ទៅកាន់​ព្រឹទ្ធសភា​ហើយ​កាលពី​ថ្ងៃ​ពុធ​មុន​ការជំនុំជម្រះ​ក្តី​ជា​ប្រវត្តិសាស្ត្រ​មួយ​ដែល​គំរាម​ដក​មេដឹកនាំ​អាមេរិក​រូបនេះ​ចេញពី​តំណែង​។​

Clerk of the House Cheryl Johnson, left, and House Sergeant at Arms Paul Irving pass through Statuary Hall at the Capitol to deliver the articles of impeachment against President Donald Trump to the Senate, on Capitol Hill in Washington, Wednesday, Jan. 15, 2020. Following are impeachment managers, House Intelligence Committee Chairman Adam Schiff, D-Calif., left, and House Judiciary Committee Chairman Jerrold Nadler, D-N.Y., and other managers Rep. Hakeem Jeffries, D-N.Y., Rep. Sylvia Garcia, D-Texas, Rep. Val Demings, D-Fla., Rep. Zoe Lofgren, D-Calif., and Rep. Jason Crow, D-Colo. (AP Photo/J. Scott Applewhite)

​មេដឹកនាំ​ព្រឹទ្ធសភា​មកពី​គណបក្ស​សាធារណរដ្ឋ​លោក Mitch McConnell បានប្រកាសថា មាត្រា​ទាំងនេះ​នឹងត្រូវ​អាន​ជា​ផ្លូវការ​ដល់​អង្គជំនុំជម្រះ​នៅ​រសៀល​ថ្ងៃ​ព្រហស្បតិ៍​បន្ទាប់ពីនោះ ប្រធាន​តុលាការ​កំពូល​លោក John Roberts នឹង​ស្បថ​ចូលកាន់​តំណែង​ជា​ប្រធាន​សវនាការ​។ ក្រោយមកទៀត សមាជិក​ព្រឹទ្ធសភា​នឹងត្រូវ​ស្បថ​ចូល​ធ្វើជា​ចៅក្រម​នៅ​ថ្ងៃ​ព្រហស្បតិ៍​ហើយ​ការត្រៀម​រៀបចំ​នឹងធ្វើ​ឡើង​សម្រាប់​សវនាការ​ដែល​នឹង​បើក​នៅ​ថ្ងៃ​អង្គារ​ទី​២១​ខែមករា​។​

​លោក McConnell បាន​និយាយថា “​នេះ​គឺជា​ពេលវេលា​ដ៏​លំបាក​មួយ​សម្រាប់​ប្រទេស​របស់​យើង​ប៉ុន្តែ​នេះ​ជា​ពេលវេលា​ជាក់លាក់​សម្រាប់​អ្នកបង្កើត​ព្រឹទ្ធសភា​”​។ លោក​បន្តថា “​ខ្ញុំ​មាន​ទំនុកចិត្ត​ថា ស្ថាប័ន​នេះ​អាច​យកឈ្នះ​លើ​ភាព​បក្ខពួកនិយម​ហើយ​បម្រើ​ផលប្រយោជន៍​ល្អ​ក្នុង​រយៈពេល​វែង​សម្រាប់​ជាតិ​របស់​យើង​។ យើង​អាចធ្វើ​រឿងនេះ​បាន​ហើយ​យើង​ត្រូវតែ​ធ្វើ​”​។​

​មាត្រា​ពីរ​នៃ​ការចោទប្រកាន់​ដែល​មួយ​ចោទប្រកាន់​ពីបទ​រំលោភ​អំណាច​និង​មួយទៀត​ពីបទ​រារាំង​ការស៊ើបអង្កេត​របស់​ស​ភា​ត្រូវបាន​បញ្ជូន​នៅក្នុង​សឺ​មី​ពណ៌​ខៀវ​នៅក្នុង​ក្បួន​របស់​អ្នកគ្រប់គ្រង​សភា​ដែល​ទើបត្រូវ​បានតែងតាំង​។ ពួកគេ​គឺជា​អ្នកប្រជាធិបតេយ្យ​ចំនួន​៧​រូប​ដែល​នឹងធ្វើ​ការចោទប្រកាន់​ប្រឆាំង​ប្រធានាធិបតី​។​

​ប្រធានសភា​គណបក្ស​ប្រជាធិបតេយ្យ​លោកស្រី Nancy Pelosi បាន​និយាយ​នៅពេល​លោកស្រី​ចុះហត្ថលេខា​លើ​មាត្រា​នេះ​ថា “​គួរ​ឲ្យ​សោកស្តាយ​ណាស់​សម្រាប់​ប្រទេស​របស់​យើង​ដែល​សកម្មភាព​របស់​ប្រធានាធិបតី​បានធ្វើ​ឲ្យ​អន្តរាយ​ដល់​សន្តិសុខ​ជាតិ​របស់​យើង​, រំលោភ​លើ​ពាក្យសម្បថ​ចូលកាន់​តំណែង​របស់គាត់​និង​ធ្វើ​ឲ្យ​អន្តរាយ​ដល់​សន្តិសុខ​នៃ​ការបោះឆ្នោត​របស់​យើង​ដែល​បាន​នាំ​យើង​មកដល់​កន្លែង​នេះ​”​។​

​គួរបញ្ជាក់​ជាថ្មី​ថា លោក Trump នឹង​ក្លាយជា​ប្រធានាធិបតី​ទី​៣​ក្នុង​ប្រវត្តិសាស្ត្រ​អាមេរិក​ដែល​ត្រូវ​ជំនុំ​ជម្រះក្តី​ហើយ​ប្រឈម​នឹង​ការដក​ចេញពី​តំណែង​៕