ការ​ផ្ទុះ​ជំងឺ​រលាក​សួត​នៅ​ប្រទេស​ចិន ឆក់យកជីវិតមនុស្ស​២​នាក់ហើយ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 17 January, 2020 ក+ ក-

ចិន ៖ មន្ដ្រី​សុខាភិបាល​ក្នុង​តំបន់​បាន​និយាយ​កាលពី​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍​ទី​១៦​ខែមករា​ថា​មនុស្ស​២​នាក់​បាន​ស្លាប់​ដោយសារ​ជំងឺ​រលាក​សួត​នៅ​ទីក្រុង​វូ​ហាន​របស់​ប្រទេស​ចិន​បន្ទាប់ពី​មានការ​ផ្ទុះឡើង​នៃ​វីរុស​ដែល​មិន​ធ្លាប់មាន​ពីមុនមក​។ ​នេះ​បើ​យោងតាម​ប្រភពពី CNA ។​

A man leaves the Wuhan Medical Treatment Centre, where a man who died from a respiratory illness was confined, in the city of Wuhan, Hubei province, on January 12, 2020. – A 61-year-old man has become the first person to die in China from a respiratory illness believed caused by a new virus from the same family as SARS, which claimed hundreds of lives more than a decade ago, authorities said. (Photo by Noel Celis / AFP) (Photo by NOEL CELIS/AFP via Getty Images)

​គណៈកម្មការ​សុខភាព​ក្រុង​វូ​ហាន​បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​នៅលើ​គេហទំព័រ​របស់ខ្លួន​ថា បុរស​វ័យ​៦៩​ឆ្នាំ​ត្រូវបាន​គេ​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ ជាមួយ​អា​ការៈឈឺ​តម្រងនោម​ខុស​ប្រក្រតី និង​សារី​រា​ង្គ ជាច្រើន​នៃ​រា​ង្គ​កាយ​រង​ការខូចខាត ហើយ​អ្នកជំងឺ​នេះ​បាន​បាត់បង់​ជីវិត​កាលពី​ថ្ងៃទី​១៥ ខែមករា ។​

​ជំងឺ​រលាក​សួត​ចំនួន​៤១​ករណី​ត្រូវបាន​គេ​រាយការណ៍​នៅក្នុង​ទីក្រុង​វូ​ហាន​ដែល​ការធ្វើ​តេ​ស្តិ៍​មន្ទីរពិសោធន៍​បឋម​បង្ហាញថា ជំងឺ​រលាក​សួត​នេះ​បង្កឡើង​ដោយ​ប្រភេទ​មេរោគ coronavirus ថ្មី​មួយ ដែល​អាច​បង្ក​មាន​ជំងឺ​ចាប់ពី​ផ្ដាសាយ​ធម្មតា រហូតដល់​មាន​ជំងឺ​ផ្លូវដង្ហើម​ធ្ងន់ធ្ងរ ដែលមាន​លក្ខណៈ​សឹងតែ​ស្រដៀង​មេរោគ SARS​។​

​អាជ្ញាធរ​សុខាភិបាល​បាន​និយាយ​នៅ​ថ្ងៃ​ព្រហស្បតិ៍​ថា ​មនុស្ស​សរុប​ចំនួន៧៦៣នាក់​ត្រូវបាន​គេ​ដាក់ឱ្យ​ស្ថិតនៅក្រោម​ការសង្កេត​នៅក្នុង​ទីក្រុង​វូ​ហាន​បន្ទាប់ពី​បាន​ចូល​ទៅជិត​អ្នក​ជំងឺ​។ ក្នុងចំណោម​នោះ​មាន​មនុស្ស​៦៤៤ នាក់​ត្រូវបាន​ឲ្យ​ចាក​ចេញពីផ្ទះ ហើយ ១១៩ នាក់​ទៀត​បន្ត​ស្ថិតនៅក្រោម​ការតាមដាន​នៅឡើយ​៕