មនុស្សស្លាប់កើនដល់១៧០នាក់ ដោយសារវីរុសកូរ៉ូណា និងឆ្លងកើនលើស៧៧០០ករណី
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 30 January, 2020 ក+ ក-

ប៉េកាំង ៖ អាជ្ញាធរចិនបានប្រកាសឲ្យដឹងនៅព្រឹកថ្ងៃនេះថា ចំនួនមនុស្សស្លាប់ដោយសារវីរុសផ្លូវដង្ហើម កូរ៉ូណាថ្មី (Coronavirus) បានកើនឡើងដល់១៧០នាក់ ខណៈមនុស្សចំនួនជាង៧៧០០ នាក់ទៀតបានឆ្លង។ នេះបើតាមសារព័ត៌មាន CNA។

បើតាមអាជ្ញាធរនៃខេត្តហ៊ូប៉ី (Hubei) និងទីក្រុងអ៊ូហាន (Wuhan) ដែលជាចំណុចស្នូល នៃការផ្ទុះវីរុសកូរ៉ូណា បានឲ្យដឹងថា មនុស្សសរុបចំនួន១៦២នាក់បានស្លាប់ ក្នុងតែខេត្តមួយនេះប៉ុណ្ណោះ និងមានអ្នកឆ្លង៤៥៨៦ករណី ប៉ុន្តែអ្វីដែលពិសេសនោះគឺមានអ្នកជំងឺចំនួន១២៨នាក់ បានធូរស្បើយពីជំងឺទូទាំងប្រទេសចិន៕