អង្គការសុខភាពពិភពលោក ប្រកាសអាសន្នពីជំងឺផ្លូវដង្ហើមកូរ៉ូណាសម្រាប់សុខភាពសកល
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 31 January, 2020 ក+ ក-

ហ្សឺណែវ ៖ លោក Tedros Adhanom Ghebreyesus អគ្គនាយកអង្គការសុខភាពពិភពលោក (WHO) បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ការផ្ទុះឡើងនៃមេរោគឆ្លងវីរុសនេះបានក្លាយជាភាពអាសន្នផ្នែកសុខភាពសាធារណៈនៃការព្រួយបារម្ភអន្តរជាតិ (PHEIC) លោក ខណៈដែលអ្នកស្លាប់នៃជំងឺនេះបានកើនដល់ ២១៣នាក់ នៅក្នុងប្រទេសចិន និងកំពុងឆ្លងរាលដាលដល់មនុស្សលើស ៩០០០នាក់ គិតត្រឹមព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២០នេះ។ នេះបើយោងតាមសារព័ត៌មានចិន CGTN។

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយបន្ទាប់ពីកិច្ចប្រជុំបិទទ្វាររបស់គណៈកម្មាធិការគ្រាអាសន្នលោកបានសង្កត់ធ្ងន់ថា អង្គការសុខភាពពិភពលោកបានបង្អាក់ឬប្រឆាំងនឹងការដាក់កម្រិតការធ្វើដំណើរឬពាណិជ្ជកម្មលើប្រទេសចិន។

លោក Tedros Adhanom Ghebreyesus ប្រធានអង្គការសុខភាពពិភពលោក បានប្រាប់អ្នកសារព័ត៌មានពីទីក្រុងហ្សឺណែវ ប្រទេសស្វីសថា ការព្រួយបារម្ភដ៏ធំរបស់យើង គឺសក្តានុពលនៃមេរោគ (កូរ៉ូណា) ដែលរាលដាលទៅកាន់ប្រទេសដែលមានប្រព័ន្ធសុខាភិបាលទន់ខ្សោយ។ លោកបានបន្តថា ប្រទេសទាំងអស់ត្រូវចូលរួមចាប់ពីពេលនេះ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺនេះទៅមុខទៀត។ លោកបញ្ជាក់ថា៖ «យើងអាចចូលរួមបញ្ឈប់វាទាំងអស់គ្នាបាន»៕