អ្នកជាសះស្បើយពីជំងឺឆ្លង COVID-19 កើនឡើងដល់១៨,២៦៤នាក់
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 21 February, 2020 ក+ ក-

ប៉េកាំង ៖ អាជ្ញាធរសុខាភិបាលចិនបានបញ្ជាក់នៅព្រឹកថ្ងៃសុក្រ ទី២១ ខែកុម្ភៈ ឆ្នាំ២០២០ នេះថា ចំនួនអ្នកដែលបានជាសះស្បើយពីជំងឺឆ្លង COVID-19 នៅទូទាំងប្រទេសចិនបានកើនឡើងដល់ ១៨,២៦៤នាក់ហើយ ខណៈការឆ្លងរាលដាលថ្មីៗ ក៏មានការធ្លាក់ចុះផងដែរ។ នេះបើតាមទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ។

អាជ្ញាធរចិនបានឲ្យដឹងថា នារយៈពេលពេញមួយថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ មនុស្សសរុប ២,១០៩នាក់បន្ថែមទៀតត្រូវបានក្រុមគ្រូពេទ្យអនុញ្ញាត ឲ្យចាកចេញពីមន្ទីរពេទ្យនៅទូទាំងប្រទេសចិន។

សូមជម្រាបថា តាមរបាយការណ៍ចុងក្រោយ ពីអាជ្ញាធរសុខាភិបាលចិន ដែលបានចេញនៅព្រឹកថ្ងៃសុក្រនេះចំនួនមនុស្សស្លាប់ដោយសារជំងឺឆ្លង COVID-19 បានកើនឡើងដល់ជាង ២,២៣៦នាក់ហើយ ខណៈអ្នកករណីឆ្លងនៅទូទាំងប្រទេសចិនវិញនោះ បានកើនឡើងដល់ជាង ៧៥,៤០០នាក់ផងដែរ៕