បាក់​ពិ​ដាន​សំណង់​អគារ​ផ្សារ​ត្រពាំង​ថ្លឹង សង្កត់​កម្មករ​ម្នាក់​ស្លាប់ របួស​៣​នាក់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 15 July, 2015 ក+ ក-

​ភ្នំពេញ​៖ នៅវេលា​ម៉ោង​៩:២០​នាទី នា​ព្រឹក​ថ្ងៃទី​១៥​កក្កដា​នេះ មាន​ករណី​បាក់ស្រុត សំណង់​អគារ​ផ្សារ​ត្រពាំង​ថ្លឹង កំពុង​សាងសង់ ដែលមាន​ទីតាំង លើផ្លូវ​វេ​ង​ស្រេង នៅ​ភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ សង្កត់​លើ​កម្មករ​បាន​ស្លាប់​ម្នាក់ និង​រងរបួស​ធ្ងន់​ស្រាល ៣​នាក់​។​​

សមត្ថកិច្ច បាន​ឲ្យ​ដឹងថា​សមត្ថកិច្ច និង​ប្រជាពលរដ្ឋ​បាននាំគ្នា​ជួយសង្គ្រោះ ដោយ​នាំគ្នា​ទាញ​សព​ជនរងគ្រោះ ដែល​ស្លាប់​មានឈ្មោះ វ៉ា សុខ អាយុ​៥២​ឆ្នាំ មាន​ទីលំនៅ​ភូមិ​កំពង់​ពោ ឃុំ​កំពង់​ភ្នំ ស្រុក​លើកដែក ខេត្តកណ្តាល រីឯ​រងរបួស​ធ្ងន់​ស្រាល ៣​នាក់ ត្រូវបាន​ដឹកយក​ទៅ​សង្គ្រោះ ទៅ​មន្ទីរពេទ្យ​រុស្សី​។​ហើយ​ដំណើរការ​សាងសង់ ត្រូវបាន​អាជ្ញាធរ បញ្ជា​អោយ​ផ្អាក​ជាបន្ទាន់ ព្រមទាំង​ឃាត់ខ្លួន​មេការ នៅ​ទីនោះ ធ្វើការ​សួរនាំ​ផងដែរ​៕

cderh

cduyth

bnmkjh

bnmkoih