នាយករដ្ឋមន្ត្រី ហ៊ុន សែន សុំ​​ខ្ចីផែន ទី​កម្ពុជា​ពី​ បារាំង អង់គ្លេស និងសហ រដ្ឋ​អាមេរិក​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 15 July, 2015 ក+ ក-

ភ្នំ​ពេ​ញ ៖ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា នៅ​ល្ងាច​ថ្ងៃទី​១៥ខែកក្កដា បាន​ផ្ញើលិខិត​បី​ច្បាប់​ផ្សេងគ្នា​ទៅកាន់​ប្រទេស​មហាអំណាច​ចំនួន​បី​គឺ​បារាំង អង់គ្លេស និង​សហរដ្ឋអាមេរិក​។ ការស្នើសុំ​នេះ នឹង​អាច​បញ្ជៀ​សភាព​ជ្រុលនិយម និង មហន្តរាយ​ដល់​ជាតិ​កម្ពុជា​។​នេះ​បើតាម​ការ​ថ្លែង​របស់លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន​។​

​សូមជម្រាបថា នៅ​ថ្ងៃទី​១៥ ខែកក្កដា នេះ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានផ្ញើលិខិតស្នើ​សុំ​ផែនទី​ពី មហាអំណាច អាមេរិក អង់គ្លេស និង​បារាំង ដើម្បី​ដោះស្រាយ​បញ្ហា​តានតឹង​ព្រំដែន​ជាមួយ​វៀតណាម និង​ដើម្បី​បញ្ជៀ​សការ​ញុះញង់​បង្កើតជា​ចលនា​ជ្រុលនិយម​ក្នុងប្រទេស​។ លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន បានបញ្ជាក់​ទៅកាន់​មេដឹកនាំ​ពិភពលោក​ថា ការផ្តល់​ផែនទី​ដែល​កម្ពុជា​បាន​តម្កល់​នៅ​ឆ្នាំ​១៩៦៤​នោះ គឺ​ដើម្បី​ជា​ប្រយោជន៍​ដល់​ពលរដ្ឋ​កម្ពុជា និង​ដើម្បី​បញ្ជាក់​ឱ្យបាន​ច្បាស់​ពី​ភាព​ហ្មត់ចត់ និង​រក្សា​ភាព​ស្អាតស្អំ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុងការ​បោះបង្គោល​ព្រំដែន​។​

ក្នុង​សារលិខិត​នោះបាន​សង្កត់ធ្ងន់ថា អ្វីដែល​សំខាន់​ជាងនេះទៅទៀត គឺ​បញ្ចប់​ការ​ញុះញង់ និង​ការបង្កើត​ភាពជ្រុលនិយម​នៅក្នុង​ប្រទេស ដែល​នឹង​អាច​នាំ​មហន្តរាយ​ដល់​សង្គម​កម្ពុជា​។ ក្រៅពីនោះ ការផ្តល់​ផែនទី​ដែល​ប្រទេស​មហាអំណាច​បានទទួល​ស្គាល់​នេះ គឺ​ដើម្បី​រក្សា​ទំនាក់ទំនង​ល្អជា​មួយ​ប្រទេសជិតខាង ប្រកបដោយ​តម្លាភាព​ចំពោះ​ជាតិ​កម្ពុជា​ទាំងមូល​ផងដែរ​។​

​គួរ​ជម្រាប​ថា ការស្នើសុំ​ផែនទី​ពី​មហាអំណាច​នាពេលនេះ នៅក្រោយ​ពេលដែល​កម្ពុជា​មិនទាន់​បានទទួល​ចម្លើយ​ពី​អង្គការសហប្រជាជាតិ​ក្នុងការ​ស្នើសុំ​ផែនទី​ដើម​របស់​កម្ពុជា និង​បន្ទាប់ពី​ក្រុមតំណាងរាស្ត្រ​បក្សប្រឆាំង​បាន​ចោទថា វៀតណាម លួច​ជីក​ស្រះ ,​ធ្វើ​ប៉ុស្តិ៍​យាម និង​ធ្វើ​ផ្លូវ​ចូលមក​លើទឹក​ដី​កម្ពុជា ហើយ​ទាមទារ​ឲ្យ​រដ្ឋាភិបាល​បង្ហាញ​ផែនទី​ដែល​កម្ពុជា​បាន​ប្រើប្រាស់​ក្នុងការ​បោះបង្គោល​ព្រំដែន​ជាមួយ​ប្រទេស​វៀតណាម​៕​ដោយ​៖ខេ​មរៈnmkjm

mnjkp

njhybgp