តុលាការ​ភ្នំពេញ​បញ្ជា​ឲ្យ​ចាប់ខ្លួន​លោក​ឧកញ៉ា សុខ ប៊ុន​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 16 July, 2015 ក+ ក-

​ភ្នំពេញ​៖ ឧកញ៉ា សុខ ប៊ុន ត្រូវ​សាលា ដំបូង​រាជធានី​ភ្នំពេញ​ចេញ​ដីកា​បញ្ជា​ឲ្យ​ចាប់ខ្លួន នៅវេលា​ម៉ោង​១០:៤៥​នាទី ព្រឹក​ថ្ងៃ​ព្រ​ហ​ស្ប​ត្ត៏ ទី​១៦ ខែកក្កដា ឆ្នាំ​២០១៥ នេះ ពីបទ​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស ប្រើ​អាវុធ​គំរាមកំហែង​

​ប្រ​ភ​ព័ត៌មាន​បាន​ឲ្យ​ដឹងថា ដីកា​បង្គាប់​ឲ្យ​ចាប់​លោក​ឧកញ៉ា សុខ ប៊ុន ត្រូវបាន​តុលាការ​ប្រគល់​ឲ្យ​នគរបាល​នាយកដ្ឋាន​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ និង​ស្នងការដ្ឋាន​នគរបាល​រាជធានី​យកទៅអនុវត្ត ។

​ជាមួយគ្នា​នោះ​នៅ​ថ្ងៃទី​២៧ ខែកក្កដា​ខាងមុខ​លោក​ព្រះរាជអាជ្ញារង លោក ហឹ​ង ប៊ុនថន បានចេញ​ដីកា​កោះហៅ​ឲ្យ​ដើមបណ្ដឹង​រដ្ឋប្បវេណី​គឺ​កញ្ញា ឯក សុជាតា ហៅ​សា​សា ចូលខ្លួន​មក​ឆ្លើយបំភ្លឺ​ការពារ​បណ្តឹង​របស់​ចំពោះ​ករណី​បង្ក​ហិង្សា​ដោយ​លោក សុខ ប៊ុន ដែល​កើតឡើង​កាលពី​រំលង​អា​ធ្រា​ត្រ​ចូល​ថ្ងៃទី​២ ខែកក្កដា ឆ្នាំ​២០១៥ កន្លងមកនេះ ៕ដោយ៖រដ្ឋា

bnmjfc

 

 

asdf