ក្នុងមួយថ្ងៃ​មាន​មនុស្ស​៤៧៥​ស្លាប់​នៅ​ទូទាំងប្រទេសអ៊ីតាលី ​ដោយសារ​កូ​រ៉ូ​ណា
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 19 March, 2020 ក+ ក-

អ៊ីតាលី ៖ អាជ្ញាធរ​អ៊ី​តា​លី​បាន​រាយការណ៍​នៅ​ព្រឹក​នេះថា ចំនួន​អ្នកស្លាប់​ដោយសារ​រោគរាតត្បាត Covid-19 ក្នុង​រយៈពេល ២៤ ម៉ោង​ចុងក្រោយ​បានសម្លាប់​មនុស្ស ៤៧៥​នាក់ ដែល​ធ្វើ​ឲ្យ​ចំនួន​អ្នកស្លាប់​នៅ​ទូទាំងប្រទេស​កើន​ដល់ ២.៩៧៨​នាក់​។ ​នេះ​បើ​យោងតាម​ប្រភពពី CGTN​។​

យោងតាម​របាយការណ៍​ប្រចាំថ្ងៃ​របស់​អាជ្ញាធរ​អ៊ី​តា​លីបាន​ឲ្យ​ដឹងថា ការកើនឡើង​នៃ​ការស្លាប់​ប្រចាំ​ថ្ងៃនេះ​គឺជា​តួលេខ​ធំ​បំផុត ចាប់តាំងពី​ប្រទេស​អ៊ីតាលី​បាន​រាយការណ៍​ពី​ករណី​ដំបូង​នៃ​ជំងឺ​ដ៏​សាហាវ​នេះ​កាលពី​ខែ​មុន​។​

​តាមរយៈ​នេះ​ដែល​ព័ត៌មាន​រ៉​យ​ទ័​រ បានបង្ហាញ​ទិន្នន័យ​ផ្លូវការ​ថា​មនុស្ស​លើសពី​៣០.០០០​នាក់​ត្រូវបាន​គេ​អះអាងថា​មាន​ផ្ទុក​វីរុស​នេះ​នៅក្នុង​ប្រទេស​អ៊ីតាលី​ដែលជា​ចំនួន​ខ្ពស់បំផុត​នៅ​ខាងក្រៅ​ប្រទេស​ចិន​ដែល​វីរុស​នេះ​បាន​លេចចេញ​ដំបូង​៕