ចំនួន​អ្នកស្លាប់​ដោយ​កូរ៉ូណានៅ​អាមេរិក​កើន​ដល់​១១៧​នាក់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 19 March, 2020 ក+ ក-

​វ៉ាស៊ីនតោន ៖ យោងតាម​ការបញ្ជាក់រ​បស់​មជ្ឈមណ្ឌល​អាមេរិក​សម្រាប់​បង្ការ និង​គ្រប់គ្រង​ជំងឺឆ្លង CDC បាន​ឲ្យ​ដឹងថា ចំនួន​អ្នក​ឆ្លង COVID-19 នៅ​ទូទាំង​សហរដ្ឋអាមេរិកបាន​កើន​ដល់ ៧,១១១​ករណី​ហើយ ក្នុងនោះ​មាន​១១៧​នាក់ បាន​ស្លាប់​។​ នេះ​បើតាម ដកស្រង់​ផ្សាយ​ដោយសារ​ព័ត៌មាន CNN

​ចំនួន​អ្នក​ឆ្លង ៧០​ករណី គឺជា​ពលរដ្ឋ​ធ្វើ​មាតុ​និវត្តន៍​មកកាន់​សហរដ្ឋអាមេរិក ជាពិសេស​គឺ​ពលរដ្ឋ​អាមេរិក ដែល​ត្រូវបាន​ជម្លៀស​ចេញពី​កប៉ាល់ Princess Diamond នៅក្នុង​ប្រទេស​ជប៉ុន​។ ចំណែកឯ ៧,០៤១​ករណី ផ្សេងទៀត ត្រូវបាន​រាយការណ៍​នៅក្នុង​សហរដ្ឋអាមេរិក​។

​សូមជម្រាបថា ក្នុងចំណោម​រដ្ឋ​ទាំង​៥០​របស់​សហរដ្ឋអាមេរិក រដ្ឋ​ញូយ៉ក គឺមាន​ចំនួន​អ្នក​ឆ្លង​ច្រើនជាងគេ​រហូតដល់​ជាង ២,៣៨២​ករណី​៕